ងាយៗវិធីធ្វើបង្អែមបបរពោត!

101

គ្រឿងផ្សំ៖ ពោតខ្ចី ៥ផ្លែ ឈូស ឬចិតយកសាច់, ស្ករស កន្លះគីឡូ, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះដូងចុង ១ចានគោម, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.ដាក់ដាំទឹកកន្លះឆ្នាំងដាក់សាច់ពោតចូលរម្ងាស់ឲ្យពុះ រួចដាក់ខ្ទិះដូងចុងចូលទុកឲ្យពុះ

២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរឲ្យរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត

៣.ម្សៅឆាដាក់លាយជាមួយទឹកបន្តិចកូរឲ្យសព្វ រួចយកទៅចាក់ចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ រួចលើកចុះ

៤.យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើមចូលដាក់អំបិលបន្ដិច និងម្សៅឆាបន្តិចចូលគ្នាកូរឲ្យរលាយសព្វល្អរម្ងាស់ឲ្យពុះ ហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិនលើកចុះ

៥.រួចរាល់អស់ហើយដួសបង្អែមដាក់ចាន ហើយស្រូបខ្ទិះដូងពីលើទទួលទានបានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here