ងាយៗវិធីធ្វើបង្អែមតៅហ៊ូទឹកស្ករ ឬទឹកខ្ញី

78

គ្រឿងផ្សំ​: សណ្តែកសៀង ៣​ខាំ, ទឹក ១​លី​ត្រ, ខ្ទិះដូង ១​កូនចានចង្កឹះ, ខ្ញីហាន់ស្តើងៗ ២-៣​ចំណិត, ស្លឹក​តើយ ២-៣​សន្លឹក, ស្ករស ឬស្ករត្នោត​ ៣​ខាំ, អំបិល ១​ស្លាបព្រា​កាហ្វេ,ម្សៅពោត ២​ស្លាបព្រា​កាហ្វេ, ក្រូចឆ្មារ​ ១​ចំណិត។

វិធី​ធ្វើ​:

១.សណ្តែកសៀង​ត្រាំ​ទឹក​ក្តៅ ​៣-៤​ម៉ោង រួចយកមក​បកសំបក​ចេញ​លាង ​៤-៥​ទឹក​ឲ្យ​ស្អាត

២.ដាក់​សណ្តែក​លាយ​ជាមួយ​ទឹក​កិន​ឲ្យ​ម៉ត់ ហើយ​យក​ស្បៃ​ច្រោះ​ទឹក​សណ្តែក​កុំឲ្យ​ដោយ​កាក

៣.បន្ទាប់មកដាំ​ឆ្នាំង​ដាក់ទឹក​សណ្តែកកិនហើយចូល លាយ​ជាមួយ​ម្សៅពោត និងក្រូចឆ្មារ ​រម្ងាស់ទុក​ឲ្យ​ពុះ​​រយះ​ពេល​ ១០​នាទី លើក​ឆ្នាំងចុះ​ទុក​រយះ​ពេល ​២​ម៉ោង ឲ្យ​វា​កកសិន ឬទុក​ក្នុង​ទូរ​ទឹកកក​ កន្លះ​ម៉ោងក៏បាន

៤.ធ្វើទឹកស្ករ យក​ឆ្នាំង​ដាក់​ដាំទឹក​លាយ​ស្ករ អំបិល​បន្តិច ​ខ្ញីហាន់ ស្លឹក​តើយ កូរចូលគ្នាដាំឲ្យពុះ រួចភ្លក់មើលល្មមផ្អែមតាមចំណូលចិត្ត

៥.យកឆ្នាំងដាក់​​ខ្ទិះដូង​លាយ​ជាមួយ​អំបិល មួយ​ចុង​ស្លាបព្រាកាហ្វេ ម្សៅពោត​ ១​ស្លាបព្រាកាហ្វេ កូរ​ឲ្យ​សព្វចូលគ្នាឲ្យ​ខាប់​ល្អ ពុះហើយលើកចុះ

៦.រួចរាល់អស់ហើយដួសតៅហ៊ូដាក់ចានស្រូបទឹកស្ករ ដាក់ខ្ទិះដូងចូល ហើយជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here