ងាយៗវិធីធ្វើនំគមស្នូលដូង

32

គ្រឿងផ្សំ: ម្សៅដំណើប ៣០០ក្រាម, ស្ករត្នោត ១០០ក្រាម, ខ្ទិះដូង ២០០ក្រាម, ស្លឹកចេក សម្រាប់វេចនំ។ គ្រឿងផ្សំស្នូល: ដូងកោស ២កូនចាន, ស្ករត្នោត ១៥០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចាន។

វិធីធ្វើ:

១.ធ្វើស្នូល: ដាក់ទឹកចូលខ្ទះ រួចដាក់ស្ករត្នោត និងអំបិលចូល កូរឲ្យរលាយសព្វល្អ ហើយដាក់ដូងកោសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសទុកមួយឡែក។

២.លាយម្សៅធ្វើសំបក យកចានធំល្មមដាក់ស្ករត្នោត និងខ្ទិះដូងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដាក់ម្សៅដំណើបចូល ច្របល់ចូលឲ្យសព្វរហូតឡើងជាដុំម្សៅ

៣.យកស្នូលមកធ្វើជាដុំតូចៗ ហើយម្សៅសំបកមកធ្វើជាបន្ទះល្មម រួចដាក់ស្នូលចូល មូលរុំចូលគ្នាឲ្យជិត

៤.បន្ទាប់មករៀបចំស្លឹកចេក រួចយកនំដែលមូលហើយមកវេច រួចអស់ហើយយកទៅចំហុយរយៈពេលប្រហែល ៣០-៤០នាទី ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here