ងាយៗវិធីធ្វើការ៉េមតែបៃតង (មានវីដេអូ)!

130

គ្រឿងផ្សំ៖ ម៉្សៅតែបៃតង (matcha powder) ៤ស្លាបព្រាបាយ, ទឹកក្តៅ ៣-៤ស្លាបព្រាបាយ, ស្ករស ៣ស្លាបព្រាបាយ ឬទឹកឃ្មុំក៏បានតាមចំណូលចិត្ត, ទឺកដោះគោខាប់ ៥ស្លាបព្រាបាយ, ម៉្សៅក្រែមទឹកដោះគោ (whipping cream) ១កូនចានចង្កឹះកន្លះ (អាចរកទិញបាន), សណ្តែកក្រហមឆ្អិន កន្លះកូនចានចង្កឹះ (ដាក់ ឬមិនដាក់ក៏បាន), ពុម្ពធ្វើការ៉េម និងឈើសម្រាប់ដោត។

វិធីធ្វើ៖

១.ដាក់ម៉្សៅតែបៃតងឆុងជាទឹកក្តៅកូរចូលគ្នាឲ្យសព្វ រួចដាក់ស្ករស, ទឹកដោះគោខាប់ និងម៉្សៅក្រែមទឹកដោះគោចូលគ្នាកូរចូលគ្នាឲ្យសព្វល្អ

២.រួចហើយយកដាក់ចូលពុម្ពការ៉េម រួចយកដាក់ចូលទូរទឹកកកឲ្យកក់ល្មមប្រហែល ១ម៉ោង

៣.បន្ទាប់មកទៀតយកចេញដោតឈើចូល ហើយយកដាក់ចូលទូរទឹកកកឲ្យកក់ប្រហែល ៥ម៉ោង ការ៉េមរឹងហើយជាការស្រេច។ ចំពោះសណ្តែកក្រហមអាចដាក់មុនពេលដោតឈើក៏បាន ឬដាក់ពេលដោតឈើហើយក៏បាន ដាក់តាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here