គុ​ណស​ម្ប​ត្តិ​៥​ចំ​ណុចពីញ៉ាំ​គ្រា​ប់​ខ្នុ​រ​!

94

១-ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ៖ការទទួលទានគ្រាប់ខ្នុរជាទៀងទាត់ អាចជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរ ហើយអាចជួយការពារពីជំងឺរាករូស។ លើសពីនេះទៅទៀត វត្តមាននៃជាតិសេរសៃរបស់គ្រប់ខ្នុរ អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះសម្រាប់អ្នកដែលចង់សម្រកទម្ងន់ជាជ្រើសដ៏ល្អបំផុត។ ពេលវេលាដ៏ល្អបំផុតសម្រាប់ទទួលទានគ្រាប់ខ្នុរ គឺនៅពេលថ្ងៃត្រង់។២-ការពារខ្វះឈាម៖ការទទួលទានគ្រាប់ខ្នុរមួយ ឬពីរដងក្នុងមួយសប្តាហ៍ អាចជួយបង្កើនជាតិដែកនៅក្នុងរាងកាយ។ ជាតិដែក គឺជាសមាសធាតុមួយនៃអេម៉ូក្លូប៊ីន ដែលអាចបង្កើតឡើងវិញនូវកោសិកាឈាមក្រហម ដោយការផ្គត់ផ្គងអុកស៊ីសែនដល់សរីរាង្គ។ ៣-បង្ការការទល់លាមក៖គ្រាប់ខ្នុរ អាចជួយការពារបញ្ហាដូចជា ការទល់លាមកដោយសារតែវត្តមាននៃជាតិសរសៃ។ ជាតិសរសៃនៅក្នុងគ្រាប់ធញ្ញជាតិមួយប្រភេទនេះ នឹងជួយលើកកម្ពស់ដំណើរការរំលាយអហារ ដូច្នេះវាអាជួយជំរុញដល់ចលនាពោះវៀនធំបានយ៉ាងល្អ។៤-ការពារជំងឺមហារីក៖សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងគ្រាប់ខ្នុរដូចជា phytonutrients និង flavonoids អាចជួយការពាររាងកាយពីជំងឺមហារីក ព្រមទាំងរ៉ាឌីកាល់សេរីដែលអាចបំផ្លាញដល់ DNA របស់កោសិកា ហើយបង្កើតទៅជាជំងឺមហារីក។ ការញ៉ាំគ្រាប់ខ្នុរនឹងជួយកាត់បន្ថយល្បឿននៃកោសិកាមហារីក និងធ្វើសកម្មភាពជាអ្នកប្រឆាំងនឹងជំងឺមហារីក។៥-ល្អសម្រាប់បេះដូង៖គ្រាប់ខ្នុរ ពិតជាអាហារដ៏ល្អសម្រាប់អ្នកជំងឺបេះដូង ដោយសារតែវាមិនមានកូលេស្តេរ៉ុលអាក្រក់។ ការទទួលទានគ្រាប់ខ្នុរញឹកញាប់ អាចជួយការពារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកម្រិតកូលេស្តេរ៉ុលល្អក្នុងរាងកាយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here