កុំរំលងអាហារ៥មុខនេះឲ្យសោះ! អ្នកស្គមចង់ឡើងគីឡូឆាប់!!

97

សម្រាប់​អាហារ​ខ្លះ ​ទោះ​អ្នក​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​គីឡូ​​ដែរ​ ដោយ​សារ​តែ​អាហារ​ទាំង​នោះ​មាន​តែ​ជីវជាតិ​ដែល​ជួយ​ទ្រ​ទ្រង់​រាងកាយ​​តែ​មួយ​មុខ​ប៉ុណ្ណោះ​ ដោយ​វា​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ឱ្យ​ឡើង​ទម្ងន់​​ឡើយ។ ​ដូច្នេះ​ហើយ​ថ្ងៃ​នេះ​កញ្ញា​បាន​ណែ​នាំ​​​អាហារ​៥​ប្រភេទ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ជួយ​ឱ្យ​ឡើង​ទម្ងន់​បាន​ក្នុង​រយៈ​ពេល​ខ្លី។

១.គ្រាប់​ធញ្ញជាតិ៖គ្រាប់​ធញ្ញជាតិ​មិន​ត្រឹម​តែ​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ញ៉ាំ​មួយ​មុខ​នោះ​ទេ​ វា​ថែម​ទាំង​ល្អ​សម្រាប់​បេះ​ដូង​ថែម​ទៀត​ផង។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​មាន​កាឡូរី​ខ្ពស់​ទៅ​តាម​ប្រភេទ​របស់​វា​ ឧទាហរណ៍​គ្រាប់​ស្វាយ​ចន្ទី​​​មាន​រហូត​ដល់​ទៅ​១៦៥​ កាឡូរី​អាច​ជួយ​ឱ្យ​អ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។

២.ត្រី​សា​ម៉ុន៖អ្នក​ប្រ​ហែល​ជា​មិន​ដឹង​ទេ​ថា ​ត្រី​សាម៉ុន​គឺ​ជា​ប្រ​ភេទ​អាហារ​សុខ​ភាព​ដ៏​ល្អ​សម្រាប់​សរីរាង្គ​កាយ​មនុស្ស​។ ​ការ​បរិភោគ​សាច់​ត្រី​ប្រភេទ​នេះ​ត្រឹម​ ៨៥​ ក្រាម​ អាច​​​ផ្ទុក​កាឡូរី​ដល់​ទៅ​ ១៥២​ កាឡូរីដែល​ជួយ​ឱ្យ​រាងកាយ​អ្នក​អាច​ឡើង​គីឡូ​បាន​ឆាប់​។ ​ត្រី​សាលម៉ុន​មាន​ផ្ទុក​អូមេហ្កា​៣​ដែល​ជា​សារធាតុ​មាន​ប្រយោជន៍​ច្រើន​ដែល​រាងកាយ​ត្រូវ​ការ​។

៣. សាច់​គោ៖អ្នក​ដឹង​ហើយ​ថា​ការ​ញ៉ាំ​សាច់​ដែល​មាន​ជាប់​ខ្លាញ់​អាច​មាន​ផល​ល្អ​ក្នុង​ការ​ជំនួយ​ឱ្យ​ឡើង​ទម្ងន់​ តែ​អ្នក​ប្រហែល​ជា​មិន​នឹក​ស្មាន​ដល់​ទេ​ថា ​ការ​ញ៉ាំ​សាច់​គោ​សម្រាប់​អាហារ​ពេល​ព្រឹក​ចំនួន​បី​ចំណិត​​​អាច​ឱ្យ​រាងកាយ​ទទួល​បាន​ដល់​ទៅ​១៥៣​កាឡូរី​​​ឯ​ណោះ​។

៤.​​សណ្តែក​បាយ៖សណ្តែក​បាយ​ដែល​បាន​កិន​នឹង​ឆ្លង​កាត់​ការ​ចំអិន​ហើយ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​មួយ​មុខ​នោះ​ទេ​ តែ​វា​ក៏​អាច​ឱ្យ​អ្នក​ទទួល​បាន​ការ​ឡូរី​យ៉ាង​ច្រើន ​ដោយ​ត្រឹម​មួយ​កែវ​នៃ​ទឹក​សណ្តែក​ដែល​មាន​ចំណុះ​២៥៦​ ក្រាម​ អាច​ផ្ទុក​៣៧៦​ ការ​ឡូរី​​។

៥.ខ្ទិះ​ដូង៖​​ផ្លែ​ដូង​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ ហើយ​ក្នុង​នោះ​វា​ក៏​មាន​គុណ​ប្រយោជន៍​ខ្លាំង​មែន​ទែន​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​ ដោយ​ខ្ទិះ​ដូង​មិន​ត្រឹម​តែ​មាន​ប្រូតេអ៊ីន​ខ្ពស់​ទេ ​ថែម​ទាំង​មាន​ការ​ឡូរី​ខ្ពស់​២៥០​ ការឡូរី​ក្នុង​១០០​ក្រាម​​​ទៀត​ផង​។

ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ អ្នក​អាន​ទាំង​អស់​ទទួល​ទាន​អាហារ​ទាំង​នេះ​ឱ្យ​បាន​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​​ការ​ឡើង​ទម្ងន់​ជា​ទី​គាប់​ចិត្ត​ និង​សុខ​ភាព​ល្អ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here