កាលៈទេសៈទាំង៥ដែលអ្នកមិនគួរផឹកទឹក ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាពបាន!

197

បើ​ទោះ​បី​ជា​ការ​ផឹក​ទឹក​មាន​សារប្រយោជន៍​ដល់​សុខភាព​ក៏​ដោយ តែ​បើ​ផឹក​ខុស​កាលៈទេសៈ​វិញ គឺ​អាច​មាន​គ្រោះ​ថ្នាក់​ដែល​មិន​អាច​ស្មាន​បាន។ខាង​ក្រោម​នេះ​គឺ​ជា​កាលៈទេសៈ​ទាំង​៥​ដែល​អ្នក​ត្រូវ​ជៀសវាង​ការ​ផឹក​ទឹក​ឲ្យ​ទាល់​តែ​បាន បើ​មិន​ចង់​មាន​វិប្បដិសារី​ទេ​នោះ។

១. ពេល​ដែល​បាន​ផឹក​ទឹក​ច្រើន​ពេក​ហើយ៖ផឹក​ទឹក​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​អត្រា​អំបិល​ក្នុង​រាង​កាយ​ក្លាយ​ជា​រាវ នោះ​នឹង​ធ្វើ​ឲ្យ​សារជាតិ natri នៅ​ក្នុង​ឈាម​ធ្លាក់​ចុះ​ដែរ។ នៅ​ពេល​អាការៈ​នេះ​កើត​ឡើង នឹង​បង្ក​ឲ្យ​មាន​ការ​ក្អួត​ចង្អោរ ប្រកាច់ និង​អាច​ឈាន​ទៅ​ដល់​ការ​ស្លាប់​ទៀត​ផង។

២. នៅ​ពេល​ទឹក​នោម​មាន​សភាព​ថ្លា៖បំភ្លេច​ច្បាប់​ផឹក​ទឹក​មួយ​ថ្ងៃ​៨​កែវ​ទៅ តែ​ត្រូវ​ពណ៌​ទឹក​នោម​វិញ​ថា​តើ​អ្នក​ផឹក​ទឹក​គ្រប់គ្រាន់​ហើយ​ឬ​នៅ​វិញ។ នៅ​ពេល​ទឹក​នោម​មាន​ពណ៌​លឿង​ស្ដើង នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ផឹក​ទឹក​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ខ្លាំង​ត្រូវ​ផឹក​ទឹក​ភ្លាម។ ឯ​ពេល​ទឹក​នោម​មាន​ពណ៌​ថ្លា​ឈ្វេង​គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​គួរ​ផ្អាក​ផឹក​ទឹក​សិន។

៣. ពេល​ហាត់​ប្រាណ​ហត់​ខ្លាំង៖នៅ​ពេល​ហាត់ប្រាណ រាង​កាយ​នឹង​បាត់​បង់​ថាមពល​តាម​រយៈ​ការ​បែក​ញើស។ នៅ​ពេល​នេះ​អ្វី​ដែល​រាងកាយ​ត្រូវ​ការ​គឺ​ប្រូតេអ៊ីន​ដើម្បី​បំពេញ​កម្លាំង​មក​វិញ។ ដោយ​សារ​តែ​ទឹក​​គ្មាន​ជីវជាតិ​បំប៉ន​អ្វី​ទាំង​អស់​នោះ ដូច​នេះ​មិន​គួរ​បញ្ចូល​ទឹក​នៅ​ពេល​នេះ​ដែរ។ បើ​អាច​ អ្នក​គួរ​ជំនួស​ទឹក​ធម្មតា​ដោយ​ទឹក​ដូង ព្រោះ​វា​មាន​​ទាំង​ជាតិ​ម៉ាញេសូម ហ្វាយប៊ើ សូដ្យូម ប៉ូតាស្យូម និង​វីតាមីន C

៤. ពេល​ញ៉ាំ​ច្រើន៖មនុស្ស​មួយ​ចំនួន​ដោយ​សារ​តែ​ចង់​ញ៉ាំ​តិច​ក៏​ប្រឹង​ផឹក​ទឹក​ច្រើន​មុន​ពេល​ញ៉ាំ។ តែ​អ្នក​វិទ្យាសាស្ត្រ​មិន​គាំទ្រ​វិធី​នេះ​ឡើយ។ ផឹក​ទឹក​ដើម្បី​ញ៉ាំ​តិច​គឺ​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ ព្រោះ​រាងកាយ​មិន​ទទួល​បាន​គ្រប់​សារជាតិ​ចិញ្ចឹម។

៥. ផឹក​ទឹក​ភ្លាម​ក្រោយ​ពេល​ញ៉ាំ៖អ្នក​វិទ្យាសាស្ត្រ​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្រោយ​ពេល​ញ៉ាំ​អាហារ​៣០​នាទី។ ព្រោះ​ផឹក​ទឹក​ក្រោយ​ពេល​ញ៉ាំ​ភ្លាម​នឹង​ធ្វើ​ជីវជាតិ​ក្លាយ​ជា​រាវ និង​បញ្ចុះ​អត្រា​អង់ហ្សីម​នៃ​ប្រព័ន្ធ​រំលាយ​អាហារ៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here