ការផ្សាំក្រូចឆ្មារក្នុងកែវជាវិធីសាស្ត្រងាយៗដែលអ្នកអាចធ្វើការសាកល្បងបាយដោយមិនចាំបាច់ធ្វើការបណ្ដុះគ្រាប់

358

++សម្ភារះ៖

-កែវជ័រ(កែវជ័រដាក់កាហ្វេ)

-កន្រ្តៃដែលមុទ

-ថង់ប្លាស្ទីក

-កៅស៊ូកង

-ស្រកីដូងឬដីដែលមានជីវជាតិតិចឬផេះលាយជាមួយដី

++វិធីក្នុងការធ្វើ៖

-ដាក់ដីចូលទៅក្នុងកែវជ័រដោយសង្កត់ដីឲ្យណែនដោយប្រើម្រាមដៃសង្កត់​ឬអ្វីផ្សេងក៏បានអោយតែងាយស្រួលក្នុងការសង្កត់។

-បន្ទាប់មកយកចុងកន្ត្រៃឬចុងកាំបិតសង្កត់ពីលើដីពាក់កណ្ដាលកែវ ប្រហែល១ភាគ៣នៃកែវពីខាងលើអោយមានប្រហោលការពារកុំឲ្យបែកដី

-មើលមែកក្រូចណាដែលល្អហើយកាត់បន្លារចេញអោយអស់

-រួចយកមែកក្រូចដាក់ចូលប្រហោងដែលយើងបានចោះ

-ធ្វើការសង្កត់ដីឲ្យណែនការពារការរង្គើដើម

-យកថង់ប្លាស្ទីកមកគ្រប់ពីលើក្រូចនិងកែវជ័រកុំអោយមានខ្យល់ចូល

-យកកៅស៊ូកងមករិតថង់ប្លាស្ទីកកុំឲ្យខ្យល់ចូល

-ការផ្សាំបែបនេះគឺមិនត្រូវការទឹកឬខ្យល់និងពន្លឺថ្ងៃនោះទេ

-ទុករយះពេល២០ថ្ងៃទៅ១ខែកន្លះវានិងមានដុះឬស

-ហើយអ្នកអាចដកគំរប់ថង់ប្លាស្ទីកចេញដើម្បីឲ្យវាមានភាពស៊ាំនិងអាកាសធាតុ

-អ្នកអាចយកវាទៅដាំបានបន្ទាប់ពីដកគម្របប្លាស្ទីករយះពេល១ថ្ងៃតែបើអ្នកទុកវា១០​ទៅ២០​ថ្ងៃទៀតបន្ទាប់ពីដកថង់រួចកាន់តែល្អព្រោះកាន់តែមានភាពស៊ាំជាមួយបរិកាសជាហេតុដែលធ្វើអោយវាមិនបារម្មណ៍ពីបញ្ហាងាប់៕

Credit: Nyda855

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថតពី(Nyda Ung)

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here