សុខភាព និងសម្រស់
រូបភាព
ភ្នែកក្រហម បណ្តាលមកពីការត្រូវពន្លឺព្រះអាទិត្យ ត្រូវខ្យល់ ធូលី អាឡែហ្ស៊ី ក្អក មានជំងឺផ្តាសាយ និងការឆ្លងមេរោគជាដើម ហើយពេលខ្លះភ្នែកក្រហម ក៏អាចជាសញ្ញាបង្ហាញនូវអាការៈជំងឺផ្សេងៗផងដែរ។ បញ្ហាភ្នែកក្រហម ស្រាលៗ អ្នកអាចដោះស្រាយដោយខ្លួនឯងបាន ដោយមានវិធីធម្មជាតិ ជាច្រើន នៅក្នុងនោះ ទឹកដោះគោ និងទឹកឃ្មុំ ក៏ស្ថិតនៅក្នុងរូមមន្តធម្មជាតិងាយៗទាំងនោះ សម្រាប់ដំណោះស្រាយ បញ្ហាភ្នែកក្រហមដែរ។
វិធីធ្វើនិងប្រើ ៖ យកទឹកឃ្មុំមួយស្លាបព្រាបាយ និងទឹកដោះគោមួយស្លាបព្រាបាយ មកច្របល់ចូលគ្នាឲ្យសព្វ ហើយយកមកបិទលើភ្នែករបស់អ្នក រក្សាទុក៣០នាទី ចាំលាងជម្រះចេញ។ អ្នកគួរធ្វើបែបនេះម្តង រៀងរាល់ថ្ងៃ។ ទឹកដោះគោនិងទឹកឃ្មុំ មានសមត្ថភាពប្រឆាំងនឹងការរលាក ដែលអាចបង្កើនល្បឿន នៃការព្យាបាលភ្នែករបស់អ្នក។
ក្រៅពីនេះ អ្នកអាចយកចំណិតត្រសក់ បិទលើភ្នែកទុកចោល៣០នាទី រៀងរាល់ថ្ងៃ ហើយមួយថ្ងៃធ្វើពីរដង។ ស្អំទឹកកកក៏អាចជួយបានដែរ ដោយយកដុំទឹកកកតូចៗរុំក្នុងក្រណាត់ យកវាមកស្អំលើភ្នែក១នាទីដកចេញម្តង រក្សាទុកគម្លាត៥នាទី ចាំធ្វើម្តងទៀត ឲ្យបាន២ទៅ៣ដង៕សម្រួលអត្ថបទដោយ៖ខ្ទឹមស