ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធីដាំខ្ទឹមងាយៗជាមួយនឹងធុងស្នោ !!

24-Feb-2019 01:27 PM

រូបភាព


ដោយ: Uddam

សូមជួយស៊ែរដើម្បីជាព័ត៌មាន និងចំណេះដឹងទាំងអស់គ្នាផង!

សម្ភារៈ ៖
-ថាសដាក់ស៊ុតក្រដាស

-មើមខ្ទឹម(ខ្ទឹមសក៏បាន ខ្ទឹមក្រហមក៏បាន)។

*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត*
វីធីធ្វើ៖
-ជ្រើសរើសពូជមើមខ្ទឹមដែលធំ និងល្អ
-ចោះរន្ធថាសស៊ុត ៤ ទៅ ៥សន្លឹក
-បង្គរថាសដាក់ស៊ុតទាំងនោះលើគ្នា

-ដាក់ដីចូលបន្តិច

-ដាក់មើមខ្ទឹមក្នុងថាសស៊ុតនោះ

-ស្រោចទឹក។ ត្រូវស្រោចរាល់ថ្ងៃ ពេលព្រឹក និងល្ងាច។

រយៈពេលមួយអាទិត្យស្លឹកខ្ទឹមនឹងដុះមកហើយ។

*ចំណាំ៖ដំណាំខ្ទឹមត្រូវការខ្យល់ សំណើម និងពន្លឺព្រះអាទិត្យ ដូច្នេះ ការដាំដុះរបៀបនេះ ទាមទារឱ្យយើងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យថាសស៊ុតនេះសើមរហូត មិនត្រូវទុកឱ្យថាសស៊ុតនោះស្ងួតទេ បើមិនដូច្នេះ ខ្ទឹមនឹងមិនលូតលាស់ឡើយ។

អត្ថបទដោយៈ អ៊ាង សុផល្លែត

ឯកសារយោងៈ ផ្សារកសិម្មយើង – Our Agricultural Market

វីដេអូ៖