ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ពិបាកមើលផ្លូវពេលយប់មែនទេ?សាកពិសាអាហារជំនួយភ្នែកទាំងនេះ!!

29-May-2018 03:28 PM

រូបភាព


ដោយ: Uddam

​ប្រសិនបើ​អ្នក​ចង់​ជំរុញ​សុខភាព​ភ្នែក​ឱ្យបាន​ល្អ ត្រូវ​ពិសា​របប​អាហារ​ដែល​ល្អ​ដល់​សុខភាព​ជានិច្ច​។ ហើយ​ពេល​និយាយ​ដល់ពេល​បើកបរ​ពេលយប់ លោកអ្នក​គួរ​ពិសារ​អាហារ​ដូចខាងក្រោម​ដើម្បី​ជំនួយ​ភ្នែក​កុំឱ្យ​ស្រវាំង រោយ ឈឺផ្សា ឬ​ស្ពឹក​ស្រពន់​។ 

​    ​១. បន្លែ​ស្លឹក​បៃ​តង​៖ ស្ពៃ​ប្រូ​ខូ​លី ស្ពៃក្រញាញ់ និង​ស្ពៃ​ស្ពី​ណា​ច់​សម្បូរ​ជាតិ Carotenoid ដែល​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​របស់​ភ្នែក​ទៅរក​ភាព​ចាស់​មុន​អាយុ​។ 

​២. ស៊ុត​ក្រហម​៖ ស៊ុត​ក្រហម​ជា​ប្រភព​នៃ​ជាតិ​ស័ង្កសី វីតាមីន A និង​វីតាមីន B អាស៊ីត​ខ្លាញ់​ល្អ និង​សារជាតិ Lutein ដែល​ជំនួយ​ដល់​ភ្នែក​កុំឱ្យ​ឈឺ​ពេល​សម្លឹង​ឆ្ងាយ ឬ​ទី​ងងឹត​។ 

​៣. ត្រី​សាល់​ម៉ុង​៖ ត្រី​នេះ​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​ល្អ និង​ជាតិ​ប្រេង​អូ​មេ​ហ្គា​បី​កម្រិត​ខ្ពស់ ហើយ​វា​ក៏​ផ្ទុក​នូវ​វីតាមីន A និង D ផងដែរ ដែល​ជួយ​ភ្នែក​និង​ខួរក្បាល​ឱ្យ​ដំណើរ​ការល្អ​។ ក្រៅពីនេះ​វា​ក៏​ជួយ​លោកអ្នក​ប្រឆាំង​ជំងឺ​ផ្តាសាយ​ផងដែរ​។ 

៤. ខ្ទឹមស​៖ វា​ជំនួយ​ដល់​ភ្នែក​ដោយសារ​សម្បូរ​ស្ពាន់ធ័រ និង​ជាតិ Glutathinone ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ជួយ​រក្សា​ភ្នែក​ឱ្យមាន​សុខភាព​ល្អ និង​ខ្លាំងក្លា​។ លោកអ្នក​អាច​ពិសា​ខ្ទឹមស​ឆៅ​មួយ​កំពឹស​មុនពេល​បើកបរ​។ 

​៥. សូកូឡា​ខ្មៅ​៖ វា​ល្បី​ខាង​ជាតិ Flavonoid ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ពូកែ និង​ជួយ​ការពារ​សរសៃឈាម​រប​ស់​ភ្នែក​មិនឱ្យ​ខូច​។ លោកអ្នក​គួរ​ពិសា​ពីរ​បី​ដុំ​មុនពេល​ចេញដំណើរ​ពេលយប់​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស