វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម, ម្នាស់ ៨០ក្រាម, ម្ទេសហាវៃ ៤០ក្រាម, ខ្ទឹមបារាំង ៣០ក្រាម, ប៉េងប៉ោះ ១ផ្លែ, (បន្លែហាន់ជាដុំតូចល្មម អាចដាក់បន្លែតាមចំណូលចិត្ត), ម្សៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ, ទឹកខ្មេះ ២ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៣ស្លាបព្រាបាយ, ម្សៅបំពង ១កូនចាន។
វិធីធ្វើ៖
១.យកត្រីធ្វើហើយលាងឲ្យស្អាត កាត់កង់ៗ ឬជាដុំៗល្មម (តាមចំណូលចិត្ត) រួចដាក់ប្រឡាក់ជាមួយម្សៅបំពង ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក។
២.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់បន្លែចូល ម្នាស់, ម្ទេសហាវៃ និងប៉េងប៉ោះឆាចូលគ្នា ឲ្យបន្លែឆ្អិនបន្តិច

៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ស្ករស និងទឹកខ្មេះចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចចាក់ម្សៅឆាលាយជាមួយទឹកចូលឆាច្របល់ឲ្យឡើងខាប់ល្មម ហើយដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ





