ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
ជូនសម្រាប់បងប្អូនកសិករអាចកែច្នៃកសិផលដែលបងប្អូនមានដើម្បីបង្កើនប្រាក់ចំណូល។
*គ្រឿងផ្សំ៖
- កន្ទួត
- កំបោរ
- ស្ករស
- អំបិល។
* វិធីធ្វើ៖
- លាងកន្ទួតលាងអោយស្អាត

- យកទៅឈ្លីនៅលើចង្អេរ អោយចេញទឹក អោយសាច់រាងទក់

- យកហាលថ្ងៃ ពីរបីម៉ោង
- យកកន្ទួតទៅត្រាំទឹកកំបោរ ៣០នាទី ស្រង់ឡើងទុកអោយស្រស់ទឹក

- ឆឹងស្ករ លាយអំបិលចុងចង្កើស អោយក្រហមងៅ ឡើងជើងអង្រ្កង
- ចាក់កន្ទួតចូល រំងាស់ ប្រហែលពីរម៉ោង អោយស្ងួតដាច់ទឹកអស់

- បើរំងាស់ស្ងួតល្អ អាចទុកដំណាប់បានរាប់ខែ មិនចេះខូចឡើយ៕



