ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
វិធីធ្វើសង់ខ្យាល្ពៅ!

គ្រឿងផ្សំ៖
- ល្ពៅ
- ខ្ទិះដូង
- ស្ករស (ប្រើស្ករត្នោតក៏បាន តាមចំណូលចិត្ត)
- ពងទា រឺ ពងមាន់ តាមចំណូលចិត្ដ
- អំបិល
- ស្លឹកតើយ ( បើចង់បានរសជាតិស្លឹកតើយ)។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH Sophalleth (www.eangsophalleth.com)
វិធីធ្វើ៖
- យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំធំពេក )

- យកស្លាបព្រា កោសបណ្ដូលចេញ

- លាងទឹកចេញអោយស្អាត

- ផ្កាប់អោយស្រស់ទឹកអស់ ហើយទុកមួយអន្លើ
- យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ដ្ឋ រួចច្រោះយកទឹក)

- លាយជាមួយស្ករស ពងទា និ អំបិលបន្តិច
- វាយបញ្ចូលគ្នាអោយឡើងពពុះខ្លាំង ( ភ្លក់មើលអោយផ្អែម ) ទើបចាក់ក្នុងល្ពៅអោយពេញល្មម
- ច្រោះយកតែទឹក

- ចាក់ទឹកដែលបានច្រោះនោះចូលក្នុងល្ពៅ

- ដាក់ចំហុយអោយឆ្អិន

- ទុកអោយត្រជាក់ យកកាំបិតកាត់រៀបដាក់ចាន ជាការស្រេច។


ប្រភព៖Sok Samnang


