ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺរលាកក្រពះជាអ្វី?
ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។ ក្រពះមានបួនស្រទាប់។ ស្រទាប់ខាងក្នុងបំផុតឈ្មោះថា មុយកូសា មានក្រពេញក្រពះជាច្រើន ដែលបញ្ចេញទឹកក្រពះ។ ជំងឺរលាកក្រពះ គឺជាការលាកស្រទាប់ពាសផ្ទៃខាងក្នុងនៃក្រពះ។



+រោគសញ្ញា
-ឈឺពោះផ្នែកខាងលើ

-ចង្អោ

-ក្អួត

-ហើមពោះ

-មិនឃ្លានអាហារ

-ឈឺក្រហាយក្នុងប្រអប់ទ្រូង

+មូលហេតុ
-មេរោគបាក់តេរីអេលីកូបាក់ទែពីឡូរី

-ការប្រើថ្នាំប្រឆាំងការរលាក

-ផឹកស្រា
-ជក់បារី
-ជាតិកូកាអ៊ីន
-មានជំងឺធ្ងន់ធ្ងរ
-ជំងឺប្រឆាំងរាងកាយខ្លួនឯង
-ការព្យាបាលដោយកាំរស្មី
-ជំងឺក្រន់

+ផលលំបាក
-ធ្លាក់ឈាម
-ដំបៅក្រពះ

-ដុំក្រពះ

-ខ្វះវីតាមីនបេ ១២
-ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីនបេ១២
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត
ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលរលាកក្រពះ
ព្យាបាលជំងឺ៖ រលាកក្រពះ
រុក្ខជាតិ៖ ព្រះអង្គោល តាមបតំបន់ខ្លះគេហៅ ច្រាវអង្គច្រាវ ។ ព្រះអង្គោល ឬ ច្រាវអង្គច្រាវ មានច្រើន ដុះតាមមាត់ព្រៃ ព្រៃល្បោះ នៅតំបន់មានអាកាសធាតុក្តៅសើម លើដីល្បាយខ្សាច់ក្រួសថ្ម ដីភ្នំ មានអាយុកាលៈ ៣០-១០០ ឆ្នាំ



វិធីធ្វើ និងប្រើប្រាស់៖
ផ្នែកប្រើប្រាស់ៈ ដើម និងមើម (ម្សៅ)



វិធីប្រើៈ ដាំទឹកផឹក
-យកដើម និងមើម(ម្សៅ) ដាំទឹកផឹកពី ៣-៦ ក្រាម ក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា


