ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ ស្លាប់មួយចំហៀងខ្លួន
*រូបមន្តទី១៖
គ្រឿងផ្សំ
-ពន្លៃ 1kg

-រំដេង 0.5kg

-ខ្ញី 0.5kg

វិធីធ្វើ៖
-បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស

-ច្របល់ចូលគ្នា ខាប់ល្មម
វិធីប្រើប្រាស់
-លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។

លទ្ធផល
-អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច។
ចំណាំ
-ប្រសិទ្ធភាពខ្លាំងចំពោះអ្នកជំងឺដែលទើបនឹងកើតជំងឺនេះ។

នេះមិនមែនជាការស្រាវជ្រាវរបស់ខ្ញុំទេ
ការផុសចែករំលែកបន្តពីប្អូនប្រុស Virath Dul នេះសង្ឃឹមថាអាចជាវិធីចុងក្រោយ ដែលអាចសាកល្បងជួយដល់អ្នកដែលកើតជម្ងឺនេះដែលអស់សង្ឃឹម និងមិនមានលទ្ធភាពព្យាបាល ក្រែងបានជាពីជំងឺនេះ។

**រូបមន្តទី២៖
ឈ្មោះរុក្ខជាតិ៖ កន្ទ្រោករលាយខួរ
លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សដើមតូចមានកំពស់ពី ១-៣ម

ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹករាងស៊ុតវៀចស្រួចចុងពណ៌បៃតងខ្ចី ស្លឹកស្ដើងមានក្រពេញ
តូចៗ។ ស្លឹកមានក្លិនក្រអូបប្រហើរ។
-ផ្កា ៖ ផ្កាជាចង្កោមចេញនៅចុងមែក ផ្កាតូចៗ។


-ផ្លែ ៖ ផ្លែសំបកថ្លា រាងមូលពណ៌បៃតងខ្ចីមានរោមគ្របដណ្ដប់ពេលទុំពណ៌ទឹកក្រូចលាយស៊ីជម្ពូ ជាចង្កោមធំមានរសជាតិជូរ។

-កន្លែងដាំដុះ ៖ ដុះនៅព្រៃភ្នំ ព្រៃស្រោង ព្រៃរបោះ បន្តពូជដោយគ្រាប់។


-ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
-សមាសធាតុគីមី៖ សំបកដើម និងស្លឹក Alkaloid & Coumarins ។ ដើមមានផ្ទុក Alkaloid
Flindersine រីឯស្លឹកមានផ្ទុក Coumarin phebalosin.


កំរិតប្រើ៖ (ស្ងួត)10g-15g ស្ងោរផឹកសំរាប់មួយថ្ងៃ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ









