ឱសថបុរាណធម្មជាតិ
មើមខ្ទឹមបារាំងជាឱសថធម្មជាតិព្យាបាលជំងឺ ហើយថែមទាំងមានអត្ថប្រយោជន៍អស្ចារ្យមួយចំនួនទៀតដែលអ្នកមិនគួរមើលរំលង!
រូបភាព
រុក្ខជាតិ៖ មើមខ្ទឹមបារាំង។
ផ្នែកប្រើប្រាស់៖ មើម។
កន្លែងដាំដុះ៖ បន្តពូជដោយគ្រាប់ គេដាំជាដំណាំកសិកម្ម។
លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិ រស់បានយូរឆ្នាំ។
រសជាតិ៖ ហឹរ ធាតុក្តៅមធ្យម។
មើម៖ រាងមូល សាច់ខាងក្នុងពណ៍ស មានច្រើនស្រទាប់ មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួតខាងក្រៅពណ៍កាហ្វេ។
ស្លឹក៖ ពណ៍បៃតងមានម្សៅស ដុះចេញពីមើមធំត្រង់កណ្តាល វៀវស្រួចចុង។ មានប្រហោងពីគល់រហូតដល់ចុងស្លឹក។
ផ្កា៖ ពណ៍ផ្កាឈូកលាយស ជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែង មានប្រហោងក្នុងដុះចេញពីកណ្តាលដើម ក្នុង១ដើម មានផ្កា ១ទង។ ចេញផ្កានៅ ខែ៦-ខែ៧។
ការព្យាបាល៖
-ប៉ូវកម្លាំង (ពេលហត់នឿយ) សរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ ទឹកនោមផ្អែម។
-ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺមួយចំហៀងក្បាល ឈឺសរសៃឈាមនៅក្នុងធ្មេញ។
កំណត់ចំណាំ៖ យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួន សំរាប់ដេញមូស (មូសខ្លាច)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ




















