វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ពៅ កាត់ជាដុំស្តើងតូចល្មម ១កូនចានកន្លះ, ស៊ុត ៥គ្រាប់, ខ្ទិះដូង ១កូនចាន, ស្ករ ១កូនចាន, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ៖
១.យកចានគោះស៊ុតដាក់ចូល រួចដាក់ស្ករ និងស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់អំបិល និងខ្ទិះដូងចូល ច្របល់ចូលគ្នា រួចយកទៅច្រោះកុំឲ្យដោយកាក
២.យកកូនចាន ប្រអប់ ឬពុម្ពសម្រាប់ចំហុយយកដាក់ល្ពៅចូល រួចដួសគ្រឿងដែលលាយហើយដាក់ចូល ហើយយកទៅដាក់ចំហុយប្រហែល ១៥-២០នាទី ឆ្អិនយកមកកាត់ជាដុំហូប ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ