ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ទឹកនោមផ្អែម

គ្រឿងផ្សំ៖ ពោតបារាំង ៣ផ្លែ និងទឹកមួយកែវ

វិធីធ្វើ និងប្រើប្រាស់៖
-លាងពោតបារាំងឱ្យស្អាត រួចកាត់ក្បាល និងឆូតពោតបារាំងជាពីរ (ដូចក្នុងរូប)


-ដាក់ត្រាំក្នុងកែវទឹកចោល១យប់
-ព្រឹកឡើងស្រង់ពោតបារាំងចេញ រួចទទួលទានពេលពោះទទេ មិនទាន់ទទួលទានអ្វី។
អនុវត្តវិធីព្យាបាលនៅផ្ទះនេះរយៈពេលមួយខែ អ្នកទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម។ អ្នកអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយបានល្អប្រសើរ។

អ្នកពេលទទួលទានទឹកពោតបារាំងត្រាំនេះ អ្នកអាចមានអារម្មណ៍ថាក្រពុលបន្តិច ប៉ុន្តែកុំចុះចាញ់ យូរៗអាចស៊ាំហើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។


