ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកមឹកហឹរឆ្ងាញ់ (មានវីដេអូ)!

12-Aug-2019 05:23 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ មឹក កន្លះគីឡូ, សណ្តែកកួរ, ប៉េងប៉ោះ, ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត), ទឺកកាពិ ១/៤កូនចានចង្កឹះ, ទឺកក្រូចឆ្មារ ៥ស្លាបព្រាបាយ, ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកមឹកធ្វើហើយលាងឲ្យស្អាត រួចហាន់ជាកង់ៗល្មម ហើយយកដាក់ស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយឡែក

២.សណ្តែកកួរ កាត់ខ្លីល្មម, ប៉េងប៉ោះ ហាន់ជាចំណិត (ចំពោះបន្លែដាក់តាមចំណូលចិត្ត)

៣.យកត្បាល់ដាក់ខ្ទឹមស និងម្ទេសក្រៀម ឬម្ទេសស្រស់បុកចូលគ្នាឲ្យ រួចដាក់សណ្តែកកួរចូលបុកចូលគ្នា ហើយដាក់ប៉េងប៉ោះ, ទឹកត្រី, ទឹកកាពិ, ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់មឹកចូលច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។