វិធីងាយៗក្នុងការធ្វើទឹកខ្មេះពីអង្ករដំណើប

1827

ទឹកខ្មេះពីគឺជា​គ្រឿងផ្សំ​ម្យ៉ាង​ត្រូវបាន​គេ​ប្រើ​សម្រាប់​អាហារ​ច្រើន​ប្រភេទ ដូចជា​ញាំ ភ្លា ជ្រក់ ទឹកជ្រលក់ សម្រាប់​ប្រឡាក់សាច់ ឆារ និង​មាន​អាហារ​ច្រើន​មុខ​ទៀត​។​ ​ទឹកខ្មេះ ដែល​យើង​ទិញ​មកពីផ្សារ អាចមាន​អាស៊ីដ​ច្រើនពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ក៏មាន បើ​យើង​ទិញ​ទឹកខ្មេះ​ថោកៗ គុណភាព​មិនល្អ​យកមកប្រើ​។​

​ ​ការធ្វើ​ទឹកខ្មេះ​សម្រាប់​ប្រើ​ដោយ​ខ្លួនឯង​ផ្តល់​សុវត្ថិភាព​ឲ្យ​យើង​ច្រើន​ជា និង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ទឹកខ្មេះ​ដែល​ទិញ​មកពីផ្សារ​។​

> ​វត្ថុធាតុដើម​ដែល​ត្រូវការ៖

​ ​- ទឹក​ចំនួន ១០​ពែង (​បើ​ចង់​ធ្វើ​ច្រើន​បង្កើន​ចំនួន​អង្ករ និង​ទឹក តាម​នោះ​)

​ ​- អង្ករដំណើប ១​ពែង​

​ ​- ស្ករស​

​ ​- មេដំបែ​រស​

> របៀប​ធ្វើ៖

​ ​- លាង​អង្ករដំណើប​ឲ្យ​ស្អាត ចំនួន ២​ដង ចាក់​ដាក់​ក្នុង​ចាន ឬ​ឆ្នាំង​ធំ​មួយចាក់ទឹកចូលទៅតាមសមាមាត្រ ទុក​រយៈពេល ៥​ម៉ោង បើ​ចង់បាន​រសជាតិ​ឆ្ងាញ់ សូម​ដាក់​វា​ក្នុង​ទូទឹកកក​ចំនួន​មួយ​យប់​សិន​

​ ​- យក​ក្រណាត់​ស្អាត​មក​ត្រង​យក​ទឹក​អង្ករ​នេះ ចំណែក​អង្ករ​មិនត្រូវ​ការ​ទេ អាចយ​កវា​ទៅ​ដាំ​ជា​បាយ ឬ​បោះចោល​

​ ​- ទឹក​អង្ករ​ដែល​ត្រង​បាន​ត្រូវ​វាល់​សារជាថ្មី​

​ ​- ដាក់​ស្ករស​ចំនួន 3/4 ពែង ស្មើ​ទឹក​អង្ករ​ចំនួន ១​ពែង កូរ​ឲ្យ​ស្ករ​នេះ​រលាយ​អស់​ទៅក្នុង​ទឹក​អង្ករ​។​

​ ​- ដាក់​ទឹក​អង្ករ ដែល​បាន​លាយ​ស្ករ​ហើយ​នេះ​ទៅក្នុង​ឆ្នាំង​មួយ​តូច​ល្មម ដាក់​ឆ្នាំង​មួយ​ធំ​លើ​ភ្លើង​ដាក់​ទឹក​ចូល​បន្តិច រួច​យក​ឆ្នាំង​ដាក់​ទឹក​អង្ករ ដាក់​ក្នុង​ឆ្នាំង​ធំ ចាក់ទឹក​ចូល​បន្ថែម​ទៅក្នុង​ឆ្នាំង​ធំ​ឲ្យ​បាន​ស្មើ​ជិត​ពាក់កណ្តាល​ (ធ្វើដូចចំហុយ)។​

​ ​- ដាក់​ដាំ​ល្បាយ​នេះ​ចំនួន ២០​នាទី លើក​ចេញពី​ភ្លើង រួច​ទុក​វា​ឲ្យ​ត្រជាក់ ទើប​ចាក់​វា​ដាក់​ក្នុង​កែវ​ធំ​មួយ (​កែវ ១០​លីត្រ​)​។​

​ ​- ដាក់​មេដំបែរ​ចំនួន មួយ​គ្រាប់​ធំ សម្រាប់​ទឹក​ល្បាយ​មួយ​ពែង មុន​ដាក់​ត្រូវ​កិន​មេដំបែរ​ឲ្យ​ម៉ដ្ឋ​សិន កូរ​មេដំបែរ​នេះ​ឲ្យ​រលាយ​ទៅក្នុង​ទឹក​ល្បាយ រួច​យក​ក្រណាត់​ស្អាត​បត់​ជា​បី​ស្រទាប់​មក​ចង​មាត់​កែវ​ទុក​នៅ​ទីមួយ​ស្អាត​។​

​ ​- យើង​ផ្ងំ ឬ​បន្ទុំ​វា ចំនួន​បួន​ទៅ​ប្រាំពីរ​ថ្ងៃ ឬ​រហូត​ពពុះ​ក្រាបចុះ លែងមាន​អណ្តែត​ទៅខាង​លើ​ទៀត​។ រាល់​បួន​ទៅ​ប្រាំពីរ​ថ្ងៃ​ម្តង​ត្រូវ​ច្រោះ​វា​ជាមួយ​ក្រណាត់​ស្អាត រួច​ចាក់​វា​ចូលទៅក្នុង​កែវ​ផ្សេង យកតែ​ទឹកថ្លាៗ​នោះបាន​ហើយ​។​

​ ​- ទឹកខ្មេះ​នេះ អាច​ប្រើការ​បាន​បន្ទាប់ពី​រយៈ​ពេល ១០​ថ្ងៃ ឬ​មុននេះ​កាលណា​យើង​ទុក​កាន់តែ​យូរ​រសជាតិ​ជូរ​របស់​វា​ក៏មាន​ច្រើន ដើម្បី​រក្សា​វា​ទុក​ប្រើ សូម​ដាំទឹក​ខ្មេះ​នេះ​ឲ្យ​ពុះ រួច​ចាក់​យកតែ​ទឹកថ្លាៗ​នោះបាន​ហើយ​។ ចាក់​ដាក់​ដប​គ្រប​ឲ្យ​ជិត អាច​ទុក​បានយូរ​សម្រាប់​ប្រើការ​។​

​បន្ថែម : ចង់​ឲ្យ​ទឹកខ្មេះ​ថ្លា​ល្អ គោះ​យក​ផ្នែក​ស​របស់​ស៊ុត​ដាក់ចូល​ទៅក្នុង​ទឹកខ្មេះ ទុក​វា​ចោល​រហូត​ទឹកខ្មេះ​ថ្លា​ល្អ ទើប​ត្រង​យកតែ​ទក​ខ្មេះ​ថ្លា​មក​ទុក​សម្រាប់​ប្រើការ​៕​

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here