ស្លឹកតើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព

763

ស្លឹកតើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីរឿងនេះ…

ស្លឹកតើយ អាចយកមកលាយក្នុងអាហារ ដើម្បីឱ្យមានក្លិនឈ្ងុយ គួរឱ្យចង់ទទួលទាន ថែមទាំងជួយបន្ថែមពណ៌ឱ្យនំចំណីផ្សេងៗ និងមានគុណសម្បត្តិផ្នែកថ្នាំ ល្អចំពោះសុខភាព…។

2 (1)

+ស្លឹកតើយ ១០០ក្រាម ផ្តល់ថាមពល ៣៥ គីឡូកាឡូរី និងមានគុណប្រយោជន៍ផ្នែកអាហារ ជាច្រើនដូចជា៖

-ទឹក ៨៥,៣ ក្រាម

-ការបូអ៊ីដ្រាត ៤,៦ ក្រាម

-ប្រូតេអ៊ីន ១,៦ ក្រាម

-ខ្លាញ់ ០,៨ ក្រាម

-កាកសរសៃ ៥,២ ក្រាម

2 (3)

-កាល់ស្យូម ១២៤ មិល្លីក្រាម

-ផូស្វ័រ ២៧ មិល្លីក្រាម

-សារធាតុដែក ០,១ មិល្លីក្រាម

-បេតាខារ៉ូទីន ២,៩៨៧ មិល្លីក្រាម

-វីតាមីន B2 ០,២០ មិល្លីក្រាម

2 (4)

-ណៃអាស៊ីន ១,២ មិល្លីក្រាម

-វីតាមីនC ៨ មិល្លីក្រាម

2 (5)

+ស្លឹក៖ ប្រើជាថ្នាំបំប៉នបេះដូង ព្រោះស្លឹកតើយ អាចជួយកាត់បន្ថយអត្រាការលោតរបស់ចង្វាក់បេះដូង ឱ្យដំណើរការបានយ៉ាងល្អ។ វិធីទទួលទានគឺ យកស្លឹកស្រស់លាយក្នុងអាហារទទួលទាន ឬ យកស្លឹកស្រស់កិនយកទឹកពិសា ១ដង ២-៤ស្លាបព្រាបាយ ព្រោះវាអាចជួយបំបាត់ការស្រេកទឹក បន្ថយកម្តៅបាន និងជួយឱ្យត្រជាក់បំពង់ក។

12938278_1040417976004104_1017312076992870556_n

2 (6)

-ប្ញស ឬដើម៖ ប្រើព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។ វិធីទទួលទានគឺ យកប្ញស ១ក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ ព្រឹក-ល្ងាច ហើយក៏អាចប្រើធ្វើជាថ្នាំបញ្ចុះទឹកនោមបានដែរ ដោយយកដើមតើយ ១ដើម ឬ ប្ញសរបស់វា កន្លះក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ។ វាអាចជួយកែខៃអាការអស់កម្លាំង កម្ចាត់ជាតិពុល និងប៉ូវកម្លាំង៕

2 (7)ប្រភព៖ ផ្សារកសិកម្មយើង

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here