វិធីធ្វើក្រូចងាំង៉ូវ

5163

ក្រូចឆ្មា​មិន​ត្រឹម​តែ​ផ្តល់ ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់សុខភាព​យើង​ទាំងប៉ុណ្ណោះទេ វាថែមទាំង​ជាគ្រឿង​ផ្សំ​ដែល​ធ្វើឲ្យ​ម្ហូប​​កាន់តែ​មានរស់​ជាតិ​ឆ្ងាញ់​ថែម​ ទៀត។ ​អត្ថបទខាងក្រោមនេះ​បង្ហាញ​ពី​វិធីធ្វើ ក្រូច​ងាំង៉ូវ ដែល​អាច​រក្សាទុក​ប្រើប្រាស់បាន​យូរ។ pickled limes

+ គ្រឿងផ្សំ

– ​ក្រូចឆ្មា ១០ផ្លែ

– ស្ករត្នោត ១ស្លាបព្រាបាយ

– អំបិល ៣ស្លាបព្រាបាយ

– ទឹកខ្មេះ ៤ស្លាបព្រាបាយ

– ទឹក ១លីត្រ

 

+ វិធីធ្វើ

១. មុន​ដំបូង​យក​ក្រូច​ឆ្មា​មក​​លុញ​ឲ្យ​ទន់​ បន្ទាប់មក​​​​យក​វា​ទៅ​ស្រុះ​ក្នុង​ទឹក​​​កំពុង​ដាំពុះ​​ប្រហែល​ជា​ ៥នាទី។

២. ​៥នាទី​ក្រោយ​មក​​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ហើយ​ដាក់​ហាល​ថ្ងៃ​ឲ្យ​ក្រៀម​ប្រហែល​ជា ២-៣ថ្ងៃ។

៣. បន្ទាប់​ពីហាល​ថ្ងៃ​ស្ងួតហើយ​យក​វា​​មក​ច្រក​ចូល​ក្នុង​ក្រឡរ។

៤. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ចាក់​ទឹក​បន្តិចរួច​កូរ​វា​ឲ្យ​​ស្អិត​ឡើង​ជើង​អង្ក្រង។

៥. ដាក់​ទឹក​អំបិល និងទឹកខ្មេះ​ចូល​​​កូរ​វា​​ឲ្យ​​រលាយ​​រួច​​​ដាំ​​​ឲ្យ​ពុះ​ បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បិតភ្លើង​ទុក​ទឹក​នោះ​អោយ
​ត្រជាក់។

៦. ពេល​ដែលទឹក​ត្រ​ជាក់​យក​វា​ទៅ​ចាក់​ចូល​ ឬក៏ដួសដាក់​ក្នុង​ក្រឡរ​ដែល​បាន​ដាក់​ក្រូច​ចូល​​​​ទុក​វា​មួយ​សប្តាហ៍អាចយក វា​ទៅ​ប្រើបាន​ហើយ៕


ប្រភពៈ ផ្សារកសិកម្មយើង

អានអត្ថបទបបន្ថែម៖ បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ
ការចិញ្ចឹមខ្ចៅបែបធម្មជាតិ! ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើន ឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ!

* ការរៀបចំកន្លែងចិញ្ចឹម៖

– រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ

– ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ

– ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក។

* ការរៀបចំចិញ្ចឹម៖

– ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក

– ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ  ទុកចោលរយៈពេល២អាទិត្យ

– បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ

– ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ

– ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង

   -រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ។

👉 👉 បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ!👍 👍

🙏 🙏 សូមជួយចែលរំលែកបន្តជាចំណេះដឹងល្អៗដល់កសិករយើង! 🙏 🙏

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

 

 

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here