វិធីចិញ្ចឹមទាដោយប្រើចំណីផ្សំដោយខ្លួនឯង

716

វិធីផលិតចំណី​ទាពង​ពីធម្មជាតិ ដោយចំណាយថ្លៃដើមអស់តិចហើយទទួលបានផលខ្ពស់

​សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី។​

* វត្ថុធាតុដើម៖

​- គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ ស្លឹក ​មើម​ គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)

​​- ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង​

​​- ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​

 

​​- ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​។

​​* វិធីធ្វើ៖

​​- ដំឡូងឈើ ដំឡូងជ្វា (ស្ងោររួចដាក់ជាចំណី​) ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​ (ឲ្យ​ស៊ីស្រស់ៗ)

​​- ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ

​​- ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​

​​- ខ្យង ​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យកកិនឲ្យតូចៗ​មក​ឲ្យ​វា​ស៊ី

​​- ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង ​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​

​​- ត្រី​ល្អិតៗ​ស្រស់ៗ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់។​

ការប្រមូល​ទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ជ្វា  យក​មក​ចិ​ញ្ច្រាំ​​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ​ខ្ចៅ ខ្យង លៀ​ស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម ទាំងអស់​នេះ​ទទួល​បាន​ជោគជ័យ​ ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការឲ្យស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅ​ទៀត។​

​​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត។ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទាលេង​ត្រូវបូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាតរួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បានស្ទើរ​ទាំងស្រុង។​

អត្ថបទ៖ អ៊ាង សុផល្លែត

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here