វិធីចិញ្ចឹមទាកាប៉ាដើម្បីបង្កើនចំណូល

2480

ទាកាប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។

* ការជ្រើសរើសពូជ៖

– យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ

– រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។

 

* ការរៀបចំកន្លែងចិញ្ចឹម៖

– ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ

– សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធអាតុល្ហើយ និងត្រជាក់

– ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។

  

* ការផ្តលចំណី៖

– ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖

១ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ

២ ហាន់ដើមចេកលាយជាមួយកន្ទក់

៣ ស្រូវដុះពន្លក ​

– ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។

* ការថែទា៖

– ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំងការពារជម្ងឺ

– យលគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ

– បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ

– រយៈពេល៦ខែយើងអាចចាប់វាលក់បានដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បានប្រមាណជាង២០០០០រៀល។

វីដេអូ៖

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here