ផ្លែប័រ ជួយអ្នកស្គមឲ្យឡើងទំងន់ ថែរក្សាសម្រស់ស្បែក ប្រឆាំងនឹងជម្ងឺភ្នែកឡើងបាយ ឬភ្នែកងងឹត ជំនួយបេះដូង ប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាត និងសុដន់ ការរលាកតាមសន្លាក់

1313

»  ផ្លែប័រ ជួយអ្នកស្គមឲ្យឡើងទំងន់ ថែរក្សាសម្រស់ស្បែក​

ប្រឆាំងនឹងជម្ងឺភ្នែកឡើងបាយ ឬភ្នែកងងឹត ជំនួយបេះដូង

ប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាត និងសុដន់ ការរលាកតាមសន្លាក់

វិធីធ្វើ

* គ្រឿង​ផ្សំ​៖

– ផ្លែប័រ​មួយ​ផ្លែ ​ទឹកដោះ​គោខាប់​ និងទឹក​ដោះ​គោឆៅ​។

* វិធីធ្វើ៖

– យក​ផ្លែប័រ​ទុំមួយ​ផ្លែមក​ពុះចំពាក់​កណ្ដាល ​ហើយ​យកស្លាប​ព្រាឆ្កៀល​យកសាច់​ដាក់ក្នុង​ម៉ាស៊ីន​ក្រឡុក​

– បន្ទាប់​មកដាក់​ទឹកដោះ​គោខាប់​ប្រមាណ ​៨០មីលីលីត្រ ​និងដាក់​ទឹកដោះ​គោឆៅ​ ៤០មីលីលីត្រ​ រួចដាក់​ទឹកក​កកិន​ម៉ត់​ចូល​ រួចក្រឡុក​ឱ្យគ្រឿង​ផ្សំទាំង​អស់ម៉ត់​ និងចូល​គ្នាល្អ​ អាចដាក់ទឹកកកទៅតាមចំណូលចិត្ត

– ប្រសិន​បើវា​ខាប់ពិបាក​ក្នុង​ការកិន​ឱ្យម៉ត់ ​សូម​ដាក់​បន្ថែមទឹក​ឆ្អិន (​ទឹកឆ្អិន​តែត្រជាក់​) បន្ដិច​ ឬដាក់​បន្ថែម​ទឹកដោះ​ឆៅជំនួស អាចដាក់ទឹកកកទៅតាមចំណូលចិត្ត៕​

* អត្ថប្រយោជន៍យ៉ាងច្រើននៃផ្លែបឺ៖

– ផ្ទុក វីតាមីន B6 និងវីតាមីន E ដែលថែរក្សា បេះដូង អោយមានសុខភាពល្អ

– សារធាតុប៉ូតាស្យូម ដែលអាចជួយក្នុងការគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យបានល្អ

– មានគុណប្រយោជន៍ប្រឆាំងនឹងការរលាក ដោយហេតុនេះ ហានិភ័យនៃការរលាកត្រូវបានកាត់បន្ថយ

– ជួយការពារប្រឆាំង នឹងជំងឺភ្នែកឡើងបាយ ឬភ្នែកងងឹតទៅតាមអាយុ

– ជួយ​ឲ្យ​ខួ​ក្បាលមាន​សុខភាព​ល្អ ជួយ​ដល់ ចលនា​បេះដូង​  ធ្វើអោយ​សក់​លូតលាស់​លឿន​

– ផ្លែបឺរក៏មានផ្ទុកជាតិសរសៃរលាយ ដែលរក្សាកម្រិតជាតិស្ករក្នុងឈាម អោយមានស្ថិរភាព

– ផ្លែបឺរ អាចរារាំងការរីកលូតលាស់ នៃជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ផងដែរ

– ប្រឆាំងភាពចាស់ ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម ជួយថែរក្សាសម្រស់ស្បែក និង ជួយដល់អ្នកស្គមស្គំាងឡើងទំងន់។

សរុបមក ផ្លែប័រផ្តល់អត្ថប្រយោជន៍៖

– ជួយ​ឲ្យ​ខួ​ក្បាលមាន​សុខភាព​ល្អ

– ជួយ​ដល់ ចលនា​បេះដូង​

– សម្បូរ​វីតាមីន​ហ្វូ​លិច​អាស៊ី​ត (B9) ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ល្អ

– សម្រួល​ដល់​សម្ពាធ​ឈាម​

– បង្ការ​ការឡើង​ជាតិ ស្ករ​ក្នុង​ឈាម​

– ប្រឆាំង​នឹង​ការ​រលាក​ផ្សេងៗ​

– មាន​សារធាតុ​ធ្វើឲ្យ​ស្បែក​ស្អាត​វ័យក្មេង​

– សម្រូល​ដល់​ការរំលាយ​អាហារ​

– ធ្វើអោយ​សក់​លូតលាស់​លឿន​។

អត្ថបទដកស្រង់៖ khmerload/ cen

អានអត្ថបទបន្ថែម៖ សក់ពោត ថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់

កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍

ជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម

កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់

ជួយស៊ែរចែកគ្នាដឹងផង!

សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

សក់ពោត

ការប្រើប្រាស់ផ្នែកឱសថ៖

– សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។

– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។

– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់គ្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់សក់ពោតនេះជាឱសថ។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

– ពោតជាអាហារជួយ បន្ទន់លាមក បញ្ជុះទឹកនោម ជួយធ្វើឲ្យទឹកប្រម៉ាត់

រាវ និងចេញបានល្អក្នុងការរំលាយអាហារ។

– ឬសពោតប្រើដាំផឹក លាយជាមួយរុក្ខេជាតិផ្សេងទៀតសម្រាប់ព្យាបាលជំងឺប្រមេះទឹកបាយ។

(ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា ភាគ៤)

អានអត្ថបទបន្ថែម៖ ផ្កាត្នោតឈ្មោលជួយព្យាបាលជំងឺថ្លើម និងជំនួយតម្រងនោម

ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។

ព្យាបាលជំងឺ    ៖ ថ្លើម និងជំនួយតម្រងនោម

ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល

វិធីធ្វើ

-ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ

-យកទៅលីង ឬហាលឱ្យស្ងួត។

វិធីប្រើប្រាស់៖

-ទឹកធ្វើជាតែពិសារជាប្រចាំ។  វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។

ចំណាំ៖

អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។

* ផ្កាត្នោត​ឈ្មោល​វា​សមប្រកប​នឹង​ជំងឺ​ច្រើន​មុខ​ណាស់ ដូចជា​ជំងឺ​គ្រឿងក្នុង​មាន​ថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ​ឈឺ​តម្រងនោម ព្រមទាំង​រោគ​ស្ត្រី ទៀតផង។​

 

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here