☞☞ រកបានហើយ សម្រាប់បងប្អូនកសិករដែលមានបញ្ហាចៃ ឬកណ្តាំរោមបំផ្លាញដំណាំ នេះជាវិធីធ្វើថ្មាំពុលពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព!

177

☞☞ រកបានហើយ សម្រាប់បងប្អូនកសិករដែលមានបញ្ហាចៃ ឬកណ្តាំរោមបំផ្លាញដំណាំ
នេះជាវិធីធ្វើថ្មាំពុលពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព!

* វត្ថុត្រូវការ៖
– ម្ទេសក្រហមហិរ ៣គីឡូ
– ក្រូចឆ្មា ១គីឡូ (ច្របាច់យកទឹក និងដាក់សំបកផ្លែវាចូលផងដែរ)
– រំដេង ១គីឡូ
– ទឹក ៥លីត្រ។


* វិធីធ្វើ៖
– ចិញ្ច្រាំធាតុផ្សំខាងលើឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុងមួយហើយចាក់ទឹកចូលហើយគ្របទុករយៈពេល៧ថ្ងៃ។
– នៅពេលបានរយៈពេល៧ថ្ងៃហើយទឹកល្បាយមានពណ៌ត្នោត និងមានពពុះនៅខាងលើ។
– យកទឹកថ្នាំនេះ១លីត្រលាយជាមួយទឹក២០លីត្រ បាញ់លើដំណាំដែលទទួលរងការបំផ្លាញរយៈពេល៣ថ្ងៃជាប់គ្នា។
– ឬអាចលាយថ្នាំនេះ១លីត្រជាមួយទឹក៥០លីត្រ សម្រាប់បាញ់រយៈពេល៧ថ្ងៃជាប់គ្នាចំពោះដំណាំដែលទទួលការបំផ្លាញខ្លាំង និងការការពាររយៈពេលវែង។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here