របៀបធ្វើជ្រក់ខ្ទឹមក្រហម!

231

របៀបធ្វើជ្រក់ខ្ទឹមក្រហម

+គ្រឿងផ្សំ៖-ខ្ទឹមក្រហម ១,២គីឡូក្រាម-ស្ពឺជូរទុំ កន្លះគីឡូក្រាម -អំបិលគ្រាប់ ៣ខាំ-ស្ករ ៣ខាំ-ទឹកខ្មេះ ៤០០មីលីលីត្រ

+របៀបធ្វើ៖
-ខ្ទឹមក្រហម បកសំបកកាត់រឹសចោលឱ្យអស់។ តំរៀបខ្ទឹមមួយជាន់រោយអំបិលមួយជាន់ ដាក់ក្នុងកែវ។
– ពូតផ្លែស្ពឺយកទឹកស្រោចពីលើឱ្យលិចខ្ទឹម កាកផ្លែស្ពឺដាក់ពីលើខ្ទឹម។ គ្របមាត់កែវឱ្យជិតទុកចោលមួយថ្ងៃ ហើយឧស្សាហ៍ត្រឡប់ខ្ទឹមនៅខាងលើដើម្បីឱ្យខ្ទឹមស្មើពណ៌។- ក្រោយទុកមួយថ្ងៃយកទឹកខ្មេះដាក់ចានពីរដើម្បីលាងខ្ទឹម។ ស្រង់យកខ្ទឹមម្ដង៤-១០មើមដាក់ចូលចានទី1លាងលើកទី១ តមកដាក់ចូលចានទី2លាងលើកទី២ ហើយដាក់ឱ្យស្ងួតមួយអន្លើ។- តម្រៀបខ្ទឹមមួយជាន់លាយស្ករសមួយជាន់ ដាក់ក្នុងកែវ (ប្រើស្ករ២ខាំ) ហើយគ្របមាត់ឱ្យជិត ប្រមាណកន្លះថ្ងៃក្រោយនឹងចេញទឹក។- ស្ងោរ ស្ករដែលនៅសល់ប្រមាណ១ខាំ និងទឹកខ្មេះ៤០០មីលីលីត្រ ទុកឱ្យត្រជាក់ស្រោចចូលកែវខ្ទឹម (កុំចាក់ទឹកក្នុងកែវខ្ទឹមចោល) បើមានរនាបឫស្សីអាចប្រើសៀតសង្កត់ឱ្យលិចចូលទឹកខ្មេះ បើគ្មានអាចប្រើស្លាបព្រាសង្កាត់ខ្ទឹមចុះម្ដងម្កាល។ – រក្សាកែវខ្ទឹមទុកក្នុងទូរទឹកកក ប្រមាណ១សប្ដាហ៍ក្រោយអាចបរិភោគបានហើយលុះយូរបន្ដិចបាត់ក្លិនហាំង អស់មិនខាន។

+សំគាល់់ៈ ខ្ទឹមកុំយកទៅលាងទឹកឱ្យសោះក្រោយពេល ត្រាំទឹកស្ពឺង។ បើគ្មានស្ពឺអាចត្រាំទឹកក្រូចឃ្វិចក៏បានតែកុំប្រើក្រូចឆ្មារ ឱ្យសោះ។ អាស្រ័យកម្រិតជូររបស់ទឹកខ្មេះដើម្បីកំណត់បរិមាណស្ករ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here