របៀបធ្វើ សៀវម៉ៃ!!

356

របៀបធ្វើ សៀវម៉ៃ

-គ្រឿងផ្សំ៖- បង្គាស្រស់ ៣ខាំ ហាន់ជាគ្រាប់ៗ- មឹកបំពង់ ៣ខាំ ហាន់ជាគ្រាប់ៗ- សាច់ជ្រូក ចិញ្រ្ចាំ ៣ខាំ
– ផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ខាំ កាត់ដើមវាចេញ យកតែក្បាល- ការ៉ុត ១ខាំ ហាន់ជាគ្រាប់ៗ
– ទំពាំងកំប៉ុង ១ខាំ ហាន់ជាគ្រាប់ៗ- ខ្ញីចិញ្រ្ចាំ កន្លះខាំ- ស្លឹកខ្ទឹមកាត់ខ្លីៗ- អំបិល ១ចុងស្លាបព្រាកាហ្វេ
– ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ- ស្ករស ១ស្លាបព្រាបាយ- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ- ប្រេងខ្យង ២ស្លាបព្រាបាយ
– ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ- ម្សៅឆា ២ស្លាបព្រាបាយ- សម្បកគាវព៌ណលឿង- ប្រេងឆា
-របៀបធ្វើ– ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារ មឹក ផ្សិតខ្មៅ ការ៉ុត និងទំពាំង ប្រហែលជា ២នាទី សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានជាមួយ សាច់ជ្រូក ខ្ញី និង ស្លឹកខ្ទឹម ។– ផ្សំរសជាតិដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ងរ និងម្សៅឆាច្របល់ចូលគ្នាអោយសព្វ រួចយកសម្បកគាវមកខ្ចប់។
– យកស្លឹកចេក ឬក្រដាសទ្រាប់នំ លាបប្រេងឆាបន្តិច តំរៀបលើចានចំហុយ រួចយកសៀវម៉ៃតំរៀបពីលើ។
– ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ៃចំហុយរហូតដល់ឆ្អិន ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here