រូបមន្តធម្មជាតិព្យាបាលជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាល

1085

ជំងឺអំបៅអំបែក (ជំងឺរលាកត្រចៀកកណ្តាល) ជាអ្វី?

ជំងឺអំបៅអំបែក គឺជាការរលាកជាលិកាត្រចៀក រាប់ទាំងក្រដាសត្រចៀក និងជាលិកាដែលនៅខាងក្រោយវា។ វាជាជំងឺកើតឡើងញឹកញាប់ចំពោះកូនក្មេង។

សញ្ញា និងរោគសញ្ញារួមមាន:
-ក្តៅខ្លួន
-ឈឺក្នុងត្រចៀក
-មានអារម្មណ៍តឹងណែនក្នុងត្រចៀក


-មូលហេតុជួបញឹកញាប់ គឺជំងឺផ្តាសាយ និង ជំងឺរលាកផ្លូវដង្ហើមខាងលើដទៃទៀត។ ក្មេងដែលមានការប្រឈមខ្ពស់ គឺក្មេងដែលប៉ះពាល់នឹងក្មេងដែលកើតជម្ងឺផ្តាសាយ និងក្មេងដែលបៅដបទឹកដោះ។
-ផលលំបាក៖ រហែកក្រដាសត្រចៀក បាត់បង់ការស្តាប់ឮ ឬក៏រលាកស្រោមខួរ។ ជំងឺអំបៅអំបែក អាចត្រូវបានគេព្យាបាលដោយប្រើថ្នាំផ្សះ ឬក៏ដាក់ទុយ៉ូបង្ហូរតាមត្រចៀក។


ខាងក្រោមនេះ ជារូបមន្តធម្មជាតិព្យាបាលអំបៅអំបែកត្រចៀក៖

ព្យាបាល៖ អំបៅអំបែកត្រចៀក

ធាតុផ្សំ៖
– ខ្ទឹមសស្រស់ ១ក្លែប ហាន់ជាស្រេច
– ប្រេងអូលីវគុណភាពខ្ពស់ ២ស្លាបព្រាបាយ ឬប្រេងល្ង។

វិធីធ្វើ និងប្រើប្រាស់៖
– ដាក់ប្រេងអូលីវដាំក្នុងខ្ទះតូចមួយ និងដាក់ខ្លឹមសដែលហាន់រួចចូល
– ទុកឱ្យត្រជាក់ រយៈពេលប្រហែល ២០នាទី ដើម្បីឱ្យសមាសធាតុរបស់ខ្ទឹមសជ្រាបចូលប្រេង

– ស្រង់យកខ្ទឹមសចេញ
– ទុកខ្ទឹមសឱ្យត្រជាក់ ហើយបន្តក់ទឹកវាប្រហែល ២ដំណក់ចូលទៅក្នុងត្រចៀក។

– ប្រេងតែងតែអាចជួយព្យាបាលបានឆាប់រហ័ស។
– គួរធ្វើឱសថនេះរៀងរាល់ ២៤ម៉ោងម្តង ល្អជាងការប្រើឱសថចាស់នៅសល់ ព្រោះអាចមានបាក់តេរីកើតឡើង។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here