317

#បច្ចេកទេសចិញ្ចឹមកង្កែបក្នុងអាង​ស៊ី​ម៉ង់ត៍

​* យើង​អាច​ធ្វើ​អាង​ស៊ីម៉ង់​មាន​ទំហំ​៖

​- 2m x 3m = 6 ម៉ែត្រការ៉េ​

​- 2m x 5m = 10 ម៉ែត្រការ៉េ​

​ ​- 3m x 5m = 15 ម៉ែត្រការ៉េ​

​- 4m x 6m = 24 ម៉ែត្រការ៉េ​

​ ​- 5m x 6m = 30 ម៉ែត្រការ៉េ​

​ ​ឬ​អាច​ធ្វើ​អាង​ធំ​ជាង​នេះ​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត និង​អាស្រ័យ​ទៅ​តាម​ទីកន្លែង​សម្រាប់​ធ្វើ​វា​។ អាង​ត្រូវ​មាន​កំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​។ បាត​ស្រះ​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ទៅ​ម្ខាង​ប្រមាណ​ជា ៥​ដឺ​ក្រេ ដើម្បី​ឲ្យ​ងាយស្រួល​ប្តូរ​ទឹក ដោយ​រៀប​ឲ្យមាន​ជា​ប្រព័ន្ធ​បង្ហូរ​ទឹកចេ​ញ​-​ចូល ឲ្យ​រួច​ស្រេច​។ នៅ​ពី​លើ​អាង​ត្រូវមាន​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើឲ្យ​សីតុណ្ហភាព​ក្នុងអាង​កើន​កំដៅ​។ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ង​ងិ​ត ឬ​ត្រជាក់​ពេក​នោះ​ដែរ​។ ចំណែក​កម្រិត​កំពស់​ទឹក​ក្នុង​អាង គឺ​ត្រូវ​រក្សា​ឲ្យនៅ​ត្រឹម ១​ភាគ​២ ឬ​២​ភាគ​៣ នៃ​ខ្លួន​កង្កែប​បាន ហើយ​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង​នេះ​ឡើយ​។ ត្រូវ​បាញ់​ទឹក​សាច​ដាក់​កង្កែប​ជាប្រចាំ នៅ​ពេល​មេឃ​មាន​កំដៅ​ខ្លាំង​។​

* ដង់ស៊ីតេ​កូន​កង្កែប​សម្រាប់​ចិញ្ចឹម :​ ​ ​

​- នៅក្នុង​ខែ​ទីមួយ : លែង​កូន​កង្កែប ១៥០-២០០

ក្នុង​មួយ​ម៉ែត្រការ៉េ​

​- នៅក្នុង​ខែ​ទី​ពីរ : លែង​កូន​កង្កែប ១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​

​- នៅក្នុង​ខែ​ទី​បី : លែង​កូន​កង្កែប ៨០-១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​

​ ក្រោយពេល​ព្រលែង និង​ចិញ្ចឹម​បាន​ពី ៧ ទៅ ១០​ថ្ងៃ ត្រូវ​ចាប់​យក​កូន​កង្កែប​ក្នុង​ហ្វូង ជ្រើស​យក​តែ​កូន​ណា​ដែល​ធំជាងគេ ដើម្បី​បញ្ចៀស​កុំឲ្យ​វា​ស៊ីគ្នា​។ នៅពេល​កង្កែប​មាន​ទម្ងន់​បាន​ពី ៥០-៦០​ក្រាម ការ​ស៊ីគ្នា​របស់​កង្កែប​នឹង​ថយចុះ តែ​គួរ​ផ្លាស់ប្តូរ​ទឹក​ជាប្រចាំ​ឲ្យ​វា​។ ទឹក​សម្រាប់​ផ្លាស់ប្តូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អ​ណ្តូ ទឹក​ស្រះ តែ​ត្រូវ​ធានា​ឲ្យបាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ​ព្យាយា​មឲ្យកង្កែប​ស៊ី​ឲ្យបាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ​។​

​* ​ការឲ្យ​ចំណី :

​ ​- ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ​។​

​ ​- ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម ចំនួន ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​

​ ​កង្កែប​វា​ស៊ី​ច្រើន​នៅពេល​ព្រលប់ និង​ពេលយប់ ពេល​ថ្ងៃ​វា​មិនសូវ​ស៊ី​ទេ ចំណី​ត្រូវ​ផ្តល់​ឲ្យ​វា​នៅ​ពេលយប់​ស្មើ ២​ភាគ​៣ នៃ​ចំណី ដូច្នេះ​ឲ្យ​វា​ស៊ី​តែ​មួយ​ភាគ​បាន​ហើយ​នៅ​ពេល​ថ្ងៃ​។​

​ ​ចំណី​សម្រាប់​ផ្តល់​ឲ្យ​កង្កែប​ត្រូវលាយ​បន្ថែម​វីតាមីន​សេ (C) និង​មេ​រំលាយ​ចំណី ដើម្បី​ជួយ​ឲ្យ​កង្កែប​បង្កើន​ថាមពល​សុខភាព និង​អាច​កិន​រំលាយ​ចំណី​បាន​ល្អ​។​

​ ​បើ​យើង​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់​ត្រូវ​ដាក់​ទឹក​ឲ្យមាន​កំ​ពស់ត្រឹម ១០ ទៅ ២០​សង់ទីម៉ែត្រ​បាន​ហើយ លៃ​ធ្វើយ៉ាងណា​កុំឲ្យ​កម្រិត​ទឹ​កខ្ពស់​ជាង​នេះ​ឲ្យសោះ ទោះបី​ទឹក​មាន​ជម្រៅ​រាក់​ក៏ដោយ ក៏​ត្រូវតែ​ដាក់​ក្បួន​ដោយ​ប្រើ​បំពង់​ទីប​ជ័រ ធ្វើ​ជា​ពោង​បិទ​ចុង​សងខាង ឬ​ប្រើ​ឫស្សី​ច្នៃ​ធ្វើ​ជា​ក្បួន​ក៏បាន សម្រាប់​ឲ្យ​កង្កែប​ឡើងមក​ទំ នៅពេល​វា​ត្រូវការ យើង​អាច​ប្រើ​វត្ថុ​អ្វី​ក៏​បាន បើ​យល់ថា​អាច​ឲ្យ​កង្កែ​បឡើង​ទុំ​បាន​។ អ្វី​ដែល​ប្រើ​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទុំ​នោះ គឺ​ត្រូវ​ធានា​ឲ្យបាន​ថា កង្កែប​ទាំងអស់​អាច​ឡើង​ទំ​បាន តែ​មិន​ត្រូវ​ឲ្យ​ចង្អៀត​ពេក​សម្រាប់​វា​ឡើយ គ្រឿង​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទំ​អាច​មាន​ទំហំ​ស្មើ ១​ភាគ​៣ ឬ ១​ភាគ​២ នៃ​ទំហំ​អាង​។​* ការមើលថែកង្កែបពេញវ័យ

នៅពេលជ្រើសរើសកូនកង្កែបតាមខ្នាតទៅចិញ្ចឹមក្នុងអាងស៊ីម៉ង់ហើយ គួរដាក់ចក កំប្លោក ឬវត្ថុដែល អណ្តែត ទឹកដូចជាៈ បន្ទះឬស្សី ឬបន្ទះស្នរ ដើម្បីឱ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង នៅពេលដែលយកកូនកង្កែបបញ្ចូលទៅក្នុងអាងថ្មីៗ។ ក្នុងរយៈពេលនេះគួរឱ្យ ចំណីសម្រាប់កូន កង្កែបសិន នៅពេលដែលធំសឹមឱ្យចំណីគ្រាប់សម្រាប់កង្កែបធំ ២ ដងក្នុង១ ថ្ងៃ ព្រឹក ល្ងាច ក្នុងអាត្រា ៣% នៃទម្ងន់កង្កែប ឧទាហរណ៍ ប្រសិនជា កង្កែបមានទម្ងន់ ១០០ គីឡូក្រាម ត្រូវឱ្យចំណី ១ ថ្ងៃ ៣ គីឡូក្រាម។ ក្នុងដំណាក់កាលនេះ ប្រើរយៈពេល ៣ ខែ អាចចាប់លក់បាន។

* ប្រភពមេពូជៈ កសិដ្ឋាន ឬកន្លែងចិញ្ចឹមកង្កែបទូទៅ

ដកស្រង់អត្ថបទពី៖ pisithsiv.weebly.com

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here