ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

​វិធីថែរក្សា​កូន​ដំណាំ​បណ្តុះ​ដោយ​គ្រាប់ឲ្យបានត្រឹមត្រូវ និងលូតលាស់បានល្អ

14-Aug-2019 11:04 AM

រូបភាព


ដោយ: Uddam

-យក​តែ​គ្រាប់​ថ្លោស ពេញ​ល្អ​ទៅ​សាប​
-សាប​ស្តើងៗ​ល្មម ដើម្បី​ឱ្យ​កូន​ដំណាំ​អាច​រីក​មាឌ​បានល្អ​
-នៅពេល​សាប កុំឱ្យ​គ្រាប់​កប់​ជ្រៅ​ពេក ជម្រៅ​នៃ​ការ​កប់ អាស្រ័យ​លើ​ទំហំ​របស់​គ្រាប់​-ប្រើ​ជីកំប៉ុស្ត​រោយលើ​ផ្ទៃ​ខាង​លើ​ របស់​ថ្នាល​មុន​នឹង​សាប​
-ថែរក្សា​ថ្នាល​ឱ្យបាន​ល្អ ពិសេស​ការពារ​កុំឱ្យ​មាន​ទឹក​ដក់​ជាំ​ខ្លាំង ឬ​រាំងស្ងួត​ខ្លាំង ក៏ដូចជា​ទទួល​បំផ្លាញ​ពី​សត្វល្អិត និង​ជំងឺ ក៏ដូចជា​ការបំផ្លាញ​ពី​សត្វ​ផ្សេងៗ​ទៀត​
-ដក​តែ​ដើម​ថ្លោស​ទៅ​ដាំ​-ពេល​ដក ការពារ​កុំឱ្យ​មាន​ការប៉ះពាល់​ខ្លាំង​ដល់​ឫស ដោយ​ដក​ថ្នមៗ ហើយ​មាន​ដោយ​ដី​ជាប់​ទៅ​ជាមួយ​ខ្លះៗ និង​ការពារ​កុំឱ្យ​ឫស​កូន​ដំណាំ​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេល​ដក​ទៅ​ដាំ​-ដក​កូន​ភ្លាម យក​ទៅ​ដាំ ឬ​ស្ទូង​ភ្លាម កុំ​ទុក​យូរ​ចាំ​ឱ្យ​ស្រពោន​អន់​ដើម​
-ដាំ​ដោយ​ថ្នមៗ ហើយ​កុំ​កប់​ឫស​កូន​ដំណាំ​ជ្រៅ​ពេក​-យក​ល្អ ដាំ​នៅពេល​ថ្ងៃ​ល្ងាច ដើម្បី​កុំឱ្យ​ដំណាំ​រង​នូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក​
-ដាំ​ហើយ យក​ល្អ គ្រប​គល់ ដើម្បី​រក្សា​សំណើម​ឱ្យបាន​ល្អ​-ក្នុង​រយៈពេល​២-៣​ថ្ងៃ​ដំបូង គួរ​គ្រប​កូន​ដំណាំ​ តាមរយៈ​ការប្រើ​ស្លឹក​ដូង ឬ​សម្ភារៈ​ស្រដៀង​នេះ ។ ការ​គ្រប​នេះ ធ្វើ​នៅ​ពេល​ថ្ងៃ ពិសេស​ថ្ងៃត្រង់ និង​ថ្ងៃរសៀល ក៏ដូចជា ពេលដែល​យើង​បារម្ភ​ថា អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។​ចំណាំ៖ ត្រូវ​រង់ចាំ​ពេល​ដក​កូន​ដំណាំ​ទៅ​ដាំ កូន​ដំណាំ​ទាមទារ​ឱ្យ​មាន​ការ​ថ្នាក់ថ្នម​ប្រៀបដូចជា​ក្មេង​តូច ឬ​កូនង៉ែត យ​ការពារ​កុំឱ្យ​ឫស​ត្រូវ​កម្តៅថ្ងៃ ។ លៃ​យ៉ាងណា កុំឱ្យ​មាន​ទឹក​ដក់​ជាប់​យូរ និង​ដីស្រទាប់លើ​មាន​ភាព​សើម​ជាប់​ជានិច្ច​ពេក ។​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។