ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

​បច្ចេកទេសចិញ្ចឹម​ជ្រូក​មេ​ជោគជ័យ

14-Jan-2019 11:12 AM

រូបភាព


ដោយ: Uddam

ការចិញ្ចឹមជ្រូកមេ
១. របៀបជ្រើសរើសពូជជ្រូក
ពូជជ្រូកដែលលោកពូទិញមកជាពូជជ្រូក មេថៃ ដោយទិញមកពីភូមិជិតខាង គឺភូមិធំថ្មី ។ ក្នុងការទិញនេះគាត់ជ្រើសរើសយកជ្រូកញីដែល មានលក្ខណៈដូចខាងក្រោម:
– សុខភាពល្អ
– ជើងមាំ និងខ្ពស់ល្មម

– មានដោះច្រើន និងមិនខ្វាក់
– ខ្នងមាំ រាងកោង ស្មាទូលាយ
លក្ខណៈពិសេសរបស់ជ្រូកនេះ គឺមានត្រចៀកធំ និងចិញ្ចឹមបានឆាប់ធំ ។


២. ទ្រុង
កន្លែងសង់ទ្រុង គឺនៅជាយភូមិចំងាយពីផ្ទះប្រហែល ១៥ ម៉ែត្រ ហើយមានដំបូលប្រក់ស្លឹក របងឈើ និងមានចាក់សាប បាតទ្រុងមានរាងទេរ ដើម្បីងាយសំអាតទ្រុង ។ ទ្រុងជ្រូកមានបណ្តោយ ៦ ម៉ែត្រ និងទទឹង ៣ ម៉ែត្រ ហើយខ័ណ្ឌជា ២ ផ្នែក ដែលមួយផ្នែកសម្រាប់ដាក់មេជ្រូក និងមួយទៀតសម្រាប់ដាក់ជ្រូកសាច់ ។ ក្រៅពីទ្រុងចិញ្ចឹមជ្រូក ត្រូវធ្វើទ្រុងដើម្បីទុកដាក់លាមកសន្សំធ្វើជីដាក់ដំណាំ។


៣. ចំណី និងទឹក
ចំពោះការផ្សំចំណីគឺបាយលាយជាមួយកន្ទក់ និងមានដាក់ត្រកួនផងដែរ ។ ចំពោះទឹក ប្រសិនគ្មានទឹកស្រះ ឬត្រពាំង អាចផ្តល់ទឹកអណ្តូងឲ្យផឹក។


៤. ការថែទាំ៖ត្រូវយកចិត្តទុកដាក់ខ្លាំង ពិសេសពេលដែលមេជ្រូកមានផ្ទៃពោះ ព្រោះមេជ្រូកដែលផើមតែងតែជួបប្រទះការដង្ហក់ ។ ត្រូវថែទាំដូចជាស្រោចទឹកលើខ្លួនវាឲ្យបានច្រើន និងដាក់ទឹកឲ្យវាផឹកឲ្យបានច្រើន ឲ្យស៊ីបន្លែត្រកួនដើម្បីប៉ូវជ្រូកឲ្យឆាប់ធំធាត់។


– ដុសលាងសម្អាតទ្រុងជាប្រចាំ ១ ថ្ងៃ ៣ ដង
– ឲ្យស៊ីចំណីឲ្យបានទៀងទាត់ ។


សម្រួលអត្ថបទៈ អ៊ាង សុផល្លែត