ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តឱសថធម្មជាតិលាងសំអាតខ្លាញ់ក្នុងឈាម កាត់បន្ថយជាតិស្ករ និងជាតិពុលក្នុងខ្លួន!

02-May-2019 11:12 AM

រូបភាព


ដោយ: Uddam

ព្យាបាល៖ លាងសំអាតខ្លាញ់ក្នុងឈាម បន្ថយជាតិស្ករ និងជាតិពុលក្នុងខ្លួន

គ្រឿងផ្សំ៖ ក្រូចសើច២ផ្លែ ក្រូចឆ្មារ១ផ្លែ ទឹកសូដា ទឹកឃ្មុំ

No photo description available.

វិធីធ្វើ និងប្រើប្រាស់៖
-យកក្រូចសើច និងក្រូចឆ្មារច្របាច់យកទឹក

Image may contain: drink and indoor

Image may contain: food
-ដាក់ទឺកឃ្មុំចូល រួចកូរឱ្យសព្វ

Image may contain: drink

Image may contain: drink-ចាក់ទឹកសូដាចូល កូរម្តងទៀត អាចទទួលបានហើយ។

Image may contain: drinkImage may contain: drink-ទទួលទានមួយសប្តាហ៍ម្តង ឬពីរដងជាការស្រេច។
-សម្រាប់អ្នកដែលមានបញ្ហាក្រពះមិនសមស្របនឹងទទួលទានឡើយ។

Image may contain: food

វីដេអូ៖

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Image may contain: food

****ក្រូចសើចពិតជាមានគុណប្រយោជន៍ច្រើនដល់ម្លឺងចំពោះសុខភាពរាងកាយ និងសម្រស់****

ក្រូចសើចមានគុណប្រយោជន៍ដ៏ច្រើនអស្ចារ្យ ​វាជួយលាងសម្អាតជាតិពុល និងខ្លាញ់ក្នុងឈាម បង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមំា ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់ វិលមុខ ក្អកស្លេស្ម និងឈឺចុកចាប់ពេលមានរដូវ ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីរូបមន្តមួយចំនួននៃវិធីធ្វើ និងការប្រើប្រាស់ក្រូចសើច៖

Image may contain: food

*ក្រូចសើចអាចបង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល បំប៉នបេះដូង និងបំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ និងការប្រើប្រាស់៖សំបកផ្លែក្រូចសើចស្ងួតហាន់ ១ស្លាបព្រាបាយ ឆុងទឹក ១កែវ ពិសាជាប្រចាំ។

*ព្យាបាលក្អកស្លេស

វិធីធ្វើ និងការប្រើប្រាស់៖ យកផ្លែក្រូចសើចអាំងភ្លើងឲ្យទន់ រួចច្របាច់បន្តក់ចូលកបន្តិចម្តង។

*រូបមន្តបំបាត់អង្គែ
វិធីធ្វើ និងការប្រើប្រាស់៖ យកក្រូចសើច ១ផ្លែ ទៅដុត រួចច្របាច់យកទឹក យកទៅឈ្លីស្បែកក្បាល ទុកចោល ៣-៤នាទី រួចលាងទឹកចេញ។

*រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
វិធីធ្វើ និងការប្រើប្រាស់៖ យកក្រូចសើច ៣-៤ផ្លែ ច្របាច់យកទឹក លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ ឲ្យចូលគ្នាសព្វល្អ យកមកញីសាច់ក្បាល និងសក់អប់ទុក ១៥នាទី ស៊ឹមលាងទឹកចេញ។ ធ្វើដូចនេះ ១អាទិត្យ អ្នកនឹងចាប់ផ្តើមកត់សំគាល់ឃើញថាបានផល។

*ជួយធ្វើឲ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី
វិធីធ្វើ និងការប្រើប្រាស់៖ ផ្លែក្រូចសើច ១គីឡូ យកទៅលាងទឹកឲ្យស្អាត ហើយចិតវាទាំងសម្បកឲ្យចេញជាចំណិតតូចៗល្មម។ រួចយកទៅដាក់នៅក្នុងឆ្នាំង ជាមួយទឹកស្អាត ១លីត្រ ហើយដាក់ស្ងោរវាប្រមាណជា ១៥នាទី។ ហើយដួសវាទុកឲ្យត្រជាក់ ស៊ឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឲ្យត្រជាក់ ហើយច្រកចូលទៅក្នុងដបបិទគម្របឲ្យជិត។ ធ្វើបែបនេះអាចរក្សាទុកបានយូររយៈពេលដល់ទៅ ៣-៦ខែ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ