ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អ្នកមានជំងឺទាំង៥ប្រភេទនេះ មិនគួរពិសាទឹកឃ្មុំដាច់ខាត បើមិនចង់មានបញ្ហាធ្ងន់ធ្ងរ!

26-Jul-2018 10:17 AM

រូបភាព


ដោយ: Uddam

ទឹក​ឃ្មុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជាឱសថ​​ដ៏ល្អ​បំផុត​សម្រាប់​សុខ​ភាព​ និង​អាច​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធិ​ភាព​បំផុត​ ប្រ​សិន​បើ​អ្នក​ប្រើ​ប្រាស់​បាន​ត្រឹមត្រូវ។ ទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នក​ជំងឺទាំង​៥ប្រភេទនេះ ​មិន​គួរ​ពិសា​ទឹក​ឃ្មុំ​ដាច់​ខាត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌ​ទ្រោម​កាន់តែ​ខ្លាំងឡើង។

 

១. ខូច​​មុខ​ងារពោះវៀន
សម្រាប់​អ្នក​ជំងឺ​​ខូច​មុខ​ងារ​ពោះ​វៀន ប្រសិន​បើ​ពិសាទឹក​ឃ្មុំ​ច្រើន​អាចបណ្តោល​ឲ្យ​មាន​សញ្ញា​រោគ​រូស និង​ទល់​លាមក…ជា​ដើម។

 

២. អ្នកជំងឺ​ទឹក​នោម​ផ្អែម
ជាតិស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​អាច​ត្រូវ​បាន​ស្រូប​ដោយ​ផ្ទាល់​ទៅ​ក្នុងឈាម ទន្ទឹម​នឹង​នេះ​ផង​ដែល​សារធាតុ Sucrose និង Dextrin អាច​ត្រូវ​បាន​ស្រូប​យ៉ាងងាយ​ស្រួល​ចូល​ទៅ​ក្នុងពោះ​វៀន​ដោយ​គ្មាន​ការ​រំលាយ​អាហារ។ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ត្រូវ​ប្រើ​ទឹក​ឃ្មុំច្រើន​ដាច់ខាត ព្រោះ​វា​អាច​កើន​កម្រិត​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម។

៣. អ្នក​ជំងឺ​ក្រិន​ថ្លើម
ជា​ទូ​ទៅ​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទB អាច​ពិសាទឹក​ឃ្មុំ​បាន​ ពីព្រោះ​នៅក្នុងទឹក​ឃ្មុំ​មានសារធាតុ monosaccharid ដែល​អាច​កាត់​បន្ថយ​បន្ទុក​នៅ​លើ​ថ្លើម។ ប៉ុន្តែ​ជា​មួយ​នឹង​អ្នក​ជំងឺ​ក្រិន​ថ្លើមមិន​គួរ​ពិសា​ទឹក​ឃ្មុំ​ទេ ព្រោះ​វា​បណ្តោល​ឲ្យ​មាន​អាការៈ​កាត់​តែ​ធ្ងន់​ធ្ងរ។

 

៤. ស្ត្រី​មាន​ផ្ទៃពោះ
ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​គួរ​សប្បាយ​រីក​រាយ​ជាមួយ​នឹង​ការ​ពិសា​ទឹក​ឃ្មុំ​ជា​ដាច់​ខាត ដោយ​សារ​ទឹក​ឃ្មុំ​អាច​ធ្វើ​ការ​រំញោច​ស្បូន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិ​វឌ្ឍនៃ​ទារក។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប និង​ជាតិ​ស្ករ​នៅ​ក្នុងឈាម​ទាប​ក៏​មិន​គួរ​ពិសាទឹក​ឃ្មុំ​ដែរ​ ព្រោះ​សារ​ធាតុ Acetylcholine នៅក្នុង​ទឹក​ឃ្មុំ​ដើរ​តួនាទី​កាត់បន្ថយ​សម្ពាធឈាម។

 

៥. ការវះ​កាត់ថ្មីៗ
ការ​បាត់​បង់​ឈាម​ក្នុង​ការ​វះ​កាត់​​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ បើ​សិន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​លើស​ វាអាច​បណ្តោល​ឲ្យ​​មាន​បញ្ហា​ថ្លើម ស្ទះ​ឧស្ម័ន លំហូរ​ឈាម​មាន​បញ្ហា។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីឱ្យកាន់ច្បាស់លាស់។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

ប្រភព៖ mohasneha