ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អ្នកខ្វះឈាមគួរញ៉ាំអាហារទាំងនេះ!

10-May-2019 11:32 AM

រូបភាព


ដោយ: Uddam

-អ្នកខ្វះឈាមតែងមានអាការនឿយហត់អស់កម្លាំង វិលមុខ ស្បែកមានសភាពស្លេកស្លាំង បេះដូងលោតញាប់ខុសចង្វាក់ ដង្ហក់ ឈឺទ្រូង និងត្រជាក់ចុងដៃចុងជើងជាដើម។ ជំងឺខ្វះឈាមបណ្ដាលមកពីកត្តាផ្សេងៗដូចជា ការហូរឈាមច្រើន ការបាត់បង់ឬខ្វះកោសិកាឈាមក្រហម ការតមអាហារ ផ្លាស់ប្ដូរអ័រម៉ូន, ការកំពុងតែព្យាបាលជំងឺផ្សេងៗ ឬ កំពុងតែមានផ្ទៃពោះជាដើម។-ចំណែកឯការព្យាបាលវិញគឺត្រូវធ្វើយ៉ាងណាជួយទំនុកបម្រុង កោសិកាឲ្យផលិតឈាមមកបំពេញឲ្យបានគ្រប់គ្រាន់វិញ។ ការញ៉ាំអាហារ បន្លែសាច់ទាំងប៉ុន្មានមុខខាងក្រោមនេះអាចជំរុញដល់ការផលិតគ្រាប់ឈាមក្រហមឡើងវិញ១-អាហារមានជាតិដែកខ្ពស់ដូចជា៖ សាច់គោ ថ្លើមសត្វ ល្ពៅ គ្រាប់ធញ្ញជាតិ បន្លែបៃតងរួមមាន ស្ពៃ ផ្ទី និងដើមខាត់ណា ត្រកួន ស៊ុតក្រហម និងសូកូឡា។២-ញ៉ាំគ្រឿងផ្អាប់ ឬ ជ្រក់ ដូចជាជ្រក់បន្លែគ្រប់មុខ ជ្រក់ត្រសក់ ជ្រក់ឆៃថាវ ឬគីមឈីជាដើម ព្រោះពពួកគ្រឿងផ្អាប់ប្រភេទនេះសំបូរទៅដោយវីតាមីនB12 និងជាតិដែក ហើយក៏ជួយពង្រឹងប្រព័ន្ធ ការពារនិងបង្កើនឈាមក្រហម៕

សម្រួលអត្ថបទ៖ខ្ទឹមស