ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

#អត្ថប្រយោជន៍សំខាន់ៗនៃផ្លែត្របែកសម្រាប់ស្ត្រីមានផ្ទៃពោះ

01-Jun-2017 07:30 PM

រូបភាព


ដោយ: Uddam

»  ផ្លែត្របែក មានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ

– ជួយបង្កើនប្រព័ន្ធការពាររាង្គកាយ ព្រោះវាសំបូរទៅដោយវីតាមីន C ។

– ថែរក្សាលំនឹង និងសម្ពាធឈាម ព្រោះស្ត្រីមានផ្ទៃពោះប្រឈមនឹងការឡើងសម្ពាធឈាមខ្ពស់

– ជំនួយប្រព័ន្ធប្រាសាទរបស់ទារកក្នុងផ្ទៃ ជាតិអាស៊ីដហ្វូលិកក្នុងផ្លែត្របែកគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធខួរក្បាលរបស់ទារកនិងប្រព័ន្ធសរសៃប្រសាទ

– ធ្វើឲ្យមានអារម្មណ៍ស្ងប់ល្អ ការញ៉ាំផ្លែត្របែកជារៀងរាល់ថ្ងៃអាចធ្វើឱ្យសរសៃប្រសាទរបស់ស្ត្រីមានផ្ទៃពោះស្ងប់ល្អ និងកាត់បន្ថយការស្ត្រេស។

– ទប់ស្កាត់ការទល់លាមក រក្សាលំនឹងជាតិស្ករក្នុងឈាមបានល្អ ការពារការកើតជំងឺទឹកនោមផ្អែម

– សំបូរវីតាមីន A ដែលទប់ស្កាត់ការងងឹតភ្នែក និងជួយឲ្យទារកមានភ្នែកភ្លឺល្អ

– ទប់ស្កាត់មេរោគមហារីក និងជំនួយការរំលាយអាហារបានល្អ។

រៀបរៀងដោយ៖ អ៊ាង សុផល្លែត