ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៍នៃការទំពាស្ករកៅស៊ូ ដែលអ្នកនឹកស្មាន!

28-Mar-2019 11:52 AM

រូបភាព


ដោយ: Uddam

ការទំពាស្ករកៅស៊ូមើលទៅ ហាក់បីដូចជាធម្មតាៗ គ្មានអ្វីគួរឲ្យកត់សម្គាល់ផង ប៉ុន្តែវាមិនមែនដូចជាអ្វីដែលអ្នកគិតឡើយ។ ការទំពាស្ករកៅស៊ូ ពិតជាមានសារៈប្រយោជន៍សំខាន់ៗ ៥យ៉ាងដែលនឹកស្មានពុំដល់។១-ជួយធ្វើឲ្យអារម្មណ៍អ្នកមូល៖ពេលធ្វើការងារអ្វីមួយ អ្នកដែលបានទំពាស្ករកៅស៊ូ អាចធ្វើការងារបានលឿន និងមានអារម្មណ៍មូលជាងអ្នកដែលមិនបានទំពា។២-ជួយធ្វើឲ្យធ្មេញស្អាត៖វាអាចសម្អាតបាក់តេរីពីចំណីអាហារដែលជាប់នៅក្នុងធ្មេញ និងថែមទាំងអាចជួយកម្ចាត់ក្លិនមិនល្អនៅក្នុងមាត់របស់អ្នកផងដែរ។ អ្នកគួរជ្រើសរើសស្ករកៅស៊ូណាដែលគ្មានជាតិស្ករ ព្រោះវាអាចធ្វើឲ្យធ្មេញពុក។៣-ទប់ស្កាត់ការភើ៖ការទំពាស្ករកៅស៊ូ ឲ្យបាន៣០នាទីបន្ទាប់ពីបាយរួច អាចជួយទប់ស្កាត់ជាតិអាស៊ីននិងហ្គាស ដែលមិនបណ្តាលឲ្យអ្នកភើ។

៤-មិនធ្វើឲ្យអ្នកឃ្លាន៖បើអ្នកមិនចង់ធាត់ដោយសារកាឃ្លានចំណីអាហារគ្រប់ពេលវេលា អ្នកអាចទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ វានឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត មិនឃ្លានផ្តេសផ្តាសដូចមុន។

៥-ជួយដល់ប្រព័ន្ធរំលាយអាហារ៖ចង់ឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ ឬអ្នកមានបញ្ហាទល់លាមក អ្នកគួរទំពាស្ករកៅស៊ូឲ្យបាន៣ពេលជារៀងរាល់ថ្ងៃបន្ទាប់ពីបាយរួច។ អ្នកច្បាស់ជាទទួលបានប្រសិទ្ធភាពជាក់ជាមិនខាន។សម្រួលអត្ថបទដោយ៖ខ្ទឹមស