ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៍ទាំង៥យ៉ាងរបស់ផ្លែទៀបចំពោះស្ត្រីមានផ្ទៃពោះ…!!

07-Aug-2019 04:32 PM

រូបភាព


ដោយ: Uddam

អ្នកជំនាញបានណែនាំពីប្រភេទផ្លែឈើដ៏អស្ចារ្យបំផុតមួយប្រភេទដល់ស្ត្រីមានផ្ទៃពោះគ្រប់រូបនោះគឺ ផ្លែទៀប។ សាច់ទាបផ្ទុកទៅដោយវីតាមីន សារធាតុខនិជ ជាតិស្ករធម្មជាតិ ជាតិសរសៃ អាស៊ីតអាមីណូ និងជាតិខ្លាញ់ជំនួយសុខភាពជាច្រើន ដែលសុទ្ធតែជាតម្រូវការសារធាតុចិញ្ចឹមដល់រាងកាយស្ត្រី និងការលូតលាស់របស់គភ៌។

ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃផ្លែទៀបចំពោះម្តាយ និងទារក៖

ជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់គភ៌ផ្លែទាបផ្ទុកទៅដោយសារធាតុចិញ្ចឹម

ចាំបាច់សំខាន់ៗ ជួយដល់ការលូតលាស់របស់គភ៌។

វាជាប្រភពនៃវីតាមីន C និងវីតាមីន B6 ជួយដល់ការផលិតកូឡាសែន បង្កើតជាលិកាតភ្ជាប់ ជួយដល់ការលូតលាស់ឆ្អឹង ឆ្អឹងខ្ចី សរសៃពួរសាច់ដុំ និងស្បែករបស់គភ៌។ តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានគភ៌ខ្វះវីតាមីន C ធ្វើឱ្យខូចខួរក្បាលរបស់ទារក។

កាត់បន្ថយគ្រោះថ្នាក់នៃការរលូតកូនផ្លែទៀប ជាប្រភពនៃធាតុទង់ដែង។ការសិក្សា និងពិសោធន៍កាលពីថ្មីៗនេះបានឱ្យដឹងថា កង្វះធាតុទង់ដែងងាយធ្វើឱ្យស្ត្រីរលូតកូន។ លើសពីនេះទៀត ធាតុទង់ដែងជួយដល់ការលូតលាស់សរសៃពួរសាច់ដុំ ស្បែក និងសរសៃឈាមរបស់គភ៌។

បំបាត់អាការៈចាញ់កូនការទទួលទានផ្លែទាបអាចជួយការពារស្ត្រីមានផ្ទៃពោះពីអាការៈមិនស្រួលខ្លួនរៀងរាល់ព្រឹក។ វាជួយបំបាត់អាការៈចង់ក្អួត និងក្អួតចង្អោរ។

ជួយរក្សាការឡើងទម្ងន់បានល្អផ្លែទៀបជាប្រភពនៃជាតិស្ករធម្មជាតិ ជួយរក្សាការឡើងទម្ងន់របស់ស្ត្រីមានគភ៌។ ជាពិសេសស្ត្រីដែលទម្ងន់ស្រាលក្នុងកំឡុងពេលមានកូន។ផ្លែទៀបជួយឱ្យស្ត្រីស្រេកឃ្លានអាហារ។

បំបាត់អាការៈទល់លាមកផ្លែទាបផ្ទុកទៅដោយជាតិសរសៃ ជួយសម្រួលដល់ការបញ្ចេញចោល៕

Credit:mungkulkar

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។