ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៍ទទួលបានពីស្ពៃក្តោប!

02-May-2019 10:58 AM

រូបភាព


ដោយ: Uddam

១-ស្ពៃក្តោបជាប្រភពនៃវីតាមីនK៖វីតាមីនK ទទួលបានពីការបរិភោគស្ពៃក្តោបជាសារធាតុយ៉ាងសំខាន់នៃកោសិកាខួរក្បាល (ណឺរ៉ូន)។ វីតាមីនK ជាសារធាតុផ្សុំនៃស្រោមព័ទ្ធនៅពីខាងក្រៅរបស់កោសិកាណឺរ៉ូនខួរក្បាល ដើម្បីបង្កើនល្បឿនទំនាក់ទំនងរវាងកោសិកាខួរក្បាលមួយទៅកោសិកាមួយទៀត។ កត្តានេះជួយបង្កើនការចងចាំ និងសមត្ថភាពនៃការគិតពិចារណា។

២-ស្ពៃក្តោបជាប្រភពនៃសារធាតុរ៉ែសំខាន់ៗ៖អ្នកដឹងទេ ស្ពៃក្តោបក៏ជាប្រភពនៃសារធាតុរ៉ែដ៏សំខាន់ៗសម្រាប់ការលូតលាស់នៃឆ្អឹងផងដែរ ដូចជាកាល់ស្យូម ម៉ាញេស្យូម ជាដើម ដែលដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់ការបាត់បង់ និងស្រូបបញ្ចូលនៃសារធាតុកាល់ស្យូមក្នុងឆ្អឹង។ កត្តានេះចូលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងពេលយើងអាយុច្រើនទៅ។-ស្ពៃក្តោបក៏សំបូរដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការរក្សាលំនឹងនៃសម្ពាធឈាម និងចង្វាក់បេះដូងឲ្យនៅកម្រិតធម្មតា។ ជាពិសេសវាជួយផ្តល់ភាពបត់បែននៃសរសៃឈាម ដែលធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់។

៣-ស្ពៃក្តោបជាប្រភពនៃសារធាតុសរសៃ៖ការហូបស្ពៃក្តោបបានផ្តល់ឲ្យយើងនូវសារធាតុសរសៃយ៉ាងសំបូរបែប ដែលជាសារធាតុយ៉ាងសំខាន់ក្នុងការរក្សាលំនឹងពោះវៀន។ វាជាចំណីអាហាររបស់ពពួកបាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារ ហើយបាត់តេរីទាំងនេះជួយដល់ការស្រូបយកសារធាតុចិញ្ចឹម និងផ្តល់ឲ្យកោសិកាយើងទៅតាមចរន្តឈាម។

៤-ស្ពៃក្តោបក៏មានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុល (រ៉ាឌីកាល់សេរី)៖ស្ពៃក្តោបមានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសម៉្យាង ដែលគេរកឃើញថា វាដើរតួនាទីទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីកបណ្តាលមកពីអរម៉ូនអេស្ត្រូសែនផលិតដោយរាងកាយយើង មិនថាប្រុសឬស្រី ជាពិសេសវាផលិតយ៉ាងច្រើនចំពោះស្ត្រី។ សារធាតុពុលទាំងនេះជាកត្តាចម្បងបង្កភាពខូចខាត ឬ ការលូតលាស់មិនប្រក្រតីនៃកោសិកាក្នុងខ្លួនយើង បង្កជាជំងឺមហារីកនេះឯង៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស