ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ហូបឪឡឹកហើយតិចច្រឡំបោះសំបកចោល!

26-May-2018 09:38 AM

រូបភាព


ដោយ: Uddam

ផ្លែឪឡឹកមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ហើយពួកវាមានទំហំធំជាមួយនឹងស្លឹកធំៗ និងផ្កាពណ៌លឿង។មនុស្សជាច្រើនអាចសម្គាល់វាយ៉ាងច្បាស់ ដោយសារតែទំហំនិងរូបរាងវា។ ហើយវាក៏ត្រូវបានគេដឹងថាមានសារធាតុចិញ្ចឹមជាច្រើនជំរុញដល់សុខភាពទូទៅរបស់មនុស្ស ប៉ុន្ដែមនុស្សជាច្រើនតែងតែបោះចោលសំបករបស់វា។ អ្នកមិនដឹងទេថា សំបកឪឡឹកក៏មានអត្ថប្រយោជន៍ដល់សុខភាពនិងរសជាតិមិនធម្មតាដែរ។

សំបកឪឡឹកមានផ្ទុកសារធាតុដូចជាវីតាមីន A, B6 និង C ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី ហើយវាផ្ដល់ថាមពលដល់រាងកាយមនុស្សទៀតផង។ ប្រជាជននៅអាស៊ីខាងត្បូង និងអាមេរិក និយមប្រើសំបកឪឡឹកណាស់ ដោយសារតែវាមានអត្ថប្រយោជន៍ដល់ពួកគេ។

សំបកឪឡឹកអាចការពារអ្នកពីជំងឺច្រើនរួមមានទាំងមហារីកផងដែរ ដោយសារតែសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្រ។ ហើយប្រសិនបើអ្នកមានបញ្ហាសាច់ដុំ កុំបារម្ភសំបកឪឡឹកអាចជួយបាន ថែមទាំងជំរុញដល់សាច់ដុំនិងបង្កើតសាច់ដុំឱ្យអ្នកទៀតផង។លើសពីនោះវាជួយឱ្យអ្នកឆ្អែតបានយូរ កាត់បន្ថយថប់បារម្ភ ។ល។ ប្រសិនបើអ្នកមិនដឹងថាប្រើសំបកឪឡឹកយ៉ាងណាទេ អ្នកគ្រាន់តែចិតសំបកពីខាងក្រៅវា រួចយកតែសាច់សំបកមកបរិភោគជាការស្រេច។ អ្នកអាចបរិភោគវាជាមួយនឹងត្រី ឬទ្រូងមាន់ជំនួសត្រសក់ក៏បាន ឬក៏អ្នកមិនចូលចិត្តបរិភោគបែបនេះទេអ្នកអាចយកដាំទឹកផឹកដូចតែក៏បាន ឬក៏យកទៅធ្វើជ្រក់ពិសាតាមចំណង់ចំណូលចិត្តរបស់អ្នក៕សម្រួលអត្ថបទដោយ៖ខ្ទឹមស