ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ហាមដាច់ខាតញ៉ាំអាហារទាំងនេះមុនចូលគេង បើមិនចង់!

11-May-2018 04:07 PM

រូបភាព


ដោយ: Uddam

អាការៈ​ដែល​ក្រោយ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច ​ស្រាប់​តែ​គេង​មិន​លក់​គឺ​បណ្តាល​មក​ពី​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ច្រាល​ឡើង។ ដូច្នេះ​បើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​នេះ ​ដាច់​ខាត​មិន​ត្រូវ​បរិភោគ​អាហារ​ទាំង​ប៉ុន្មាន​នេះ​ឡើយ៖

១. អាហារ​មាន​ជាតិ​ខ្លាញ់៖មិន​ថា​ចៀន ​បំពង ​ឬ​ប្រភេទ​សាច់​ដែល​មាន​ខ្លាញ់​ច្រើន ​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​ជាតិ​អាស៊ីត​ច្រាល​ឡើង។

២. សាច់​ស្ទេក៖ ក្រពះ​យើង​ត្រូវ​ការ​ថាមពល​ច្រើន​ក្នុង​ការ​រំលាយ​អាហារ​ប្រភេទ​នេះ ​ម្យ៉ាង​ទៀត​ទោះ​ជា​រំលាយ​ហើយ​វា​ក៏​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឲ្យ​សារជាតិ​ប្រូតេអ៊ីន​ជ្រាប​ទៅ​គ្រប់​សារពាង្គកាយ​ដែរ។

៣. ការ៉េម៖ វា​មាន​ជាតិ​ស្ករ ​និង​កាបូនហាយដ្រេត​ខ្ពស់ ​ដែល​បង្កើន​ថាមពល​ដល់​ខួរ​ក្បាល ​ប៉ុន្តែ​ជាក់​ស្តែង​ខួរ​ក្បាល​យើង​ត្រូវ​ការ​សម្រាក​ពេល​គេង ​យើង​មិន​អាច​ចេះ​តែ​បន្ថែម​ថាមពល​ខុស​ពេល​វេលា​បែប​នេះ​ទេ។

៤. សូកូឡា៖ អ្នក​គួរ​ញ៉ាំ​វា​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​វិញ​ដោយ​សារ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន។ ​ពិត​មែន​ហើយ ​សូកូឡា​ជួយ​ឲ្យ​អ្នក​មាន​ស្មារតី​ស្រស់​ថ្លា​និង​ការ​ប្រមូល​អារម្មណ៍​បាន​ល្អ ​ប៉ុន្តែ​ក៏​មិន​មែន​មក​ប្រមូល​អារម្មណ៍​នៅ​ពេល​យប់​ដែរ។

៥. ភីស្សា៖ ដូច​ដែល​អ្នក​បាន​ដឹង ​ភីស្សា​មាន​គ្រឿង​ផ្សំ​ដែល​មាន​ប្រូតេអ៊ីន​ច្រើន​ដូច​ជា ​ឈីស ​ជា​ដើម ​ដែល​ធ្វើ​ឲ្យ​ក្រពះ​ត្រូវ​ការ​បញ្ចេញ​ជាតិ​អាស៊ីត​ច្រើន​ដើម្បី​រំលាយ។

៦. អាហារ​ហឹរ៖ មាន​ដូច​ជាំ​ស៊ុប​តុងយ៉ាំ ​បុក​ល្ហុង​ជា​ដើម ​ឲ្យ​តែ​មាន​ជាតិ​ហឹរ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ទៅ​ការ​បញ្ចេញ​អាស៊ីត​របស់​ក្រពះ​ដូច​គ្នា។

៧. របស់​ត្រាំ ​និង​ជ្រក់

៨. គ្រឿង​ស្រវឹង

៩. ភេសជ្ជៈ​មាន​ជាតិ​ហ្គាស