ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

តោះស្វែងយល់ពីអាការៈនៃជំងឺរលាកពោះវៀនដុះខ្នែង

30-Jan-2019 03:56 PM

រូបភាព


ដោយ: Uddam

ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែងកើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ហើយ​មូលហេតុ​ដែល​បង្ក​នោះ​វា​មាន​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​មេរោគ​ដែល​បង្ក។ ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង ឬ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា ពោះវៀន​ដុះ​ខ្នែង មាន​ន័យ​ថាជា​ការ​រលាក​នៃ​ខ្នែងពោះវៀន។

 

បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​ក្រពះ ​និង​ពោះវៀន​ថា ភាគច្រើន​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​បណ្ដាល​មក​ពី​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​គ្រាប់​រឹង ដូច​ជា​ផ្លែ​ត្របែក ផ្លែ​ព្រីង ផ្លែ​អំពិល ផ្លែ​កន្ទួត​ជាដើម។ ជា​ពិសេស​ការ​បរិភោគ​ទាំង​គ្រាប់​ចូល​ទៅ​ក្នុង​ក្រពះ ហើយ​ក្រពះ​ធ្វើការ​រំលាយ​មិន​បាន​ម៉ដ្ឋ​ល្អ ធ្វើ​ឲ្យចូល​ទៅ​ដល់​ពោះវៀន​ខ្នែង និង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្នែងពោះវៀន ដែល​ធ្វើ​ឲ្យ​មាន​ការ​​រលាក​បាន​យ៉ាង​ងាយស្រួល ។

ម្យ៉ាងវិញទៀតធ្វើ​ឲ្យ​រលាក​ទ្វារ​ខ្នែងពោះវៀន ហើយ​កាលណា​សភាព​ទាំងនេះ​កាន់តែ​ច្រើន​ដង​ទៅ​ធ្វើ​ឲ្យ​មានការ​រលាក​ពោះវៀន​ខ្នែងដោយ​មិនដឹង​ខ្លួន។ អ្នកជំងឺ​រលាក​ពោះវៀន​ខ្នែង​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែល​អាច​ស្ដែង​ចេញ​មក​ខាងក្រៅ និង​អាច​ឲ្យ​អ្នកជំងឺ​ដឹង​បាន​តាម​រយៈ​អាការ​ផ្សេង​ៗ​ដែល​មាន​ដូច​ខាងក្រោម៖

-​អ្នកជំងឺ​មាន​អាការ​ក្ដៅខ្លួន
-​ឈឺ​កន្លែង​កណ្ដៀតក្អម
-​ឈឺ​ចុងដង្ហើម

-​ចេះ​តែ​ចង់​ក្អួត
-​កន្ដ្រាក់​ត្រង់​ពោះវៀន​ខ្នែង និង​ក្រហាយ​ស្បែក

-​ឈឺ​ខ្លាំង​នៅ​ពេល​ដែល​សង្កត់​ត្រង់​ពោះវៀន​ខ្នែង​ផ្នែក​ខាងស្ដាំ​នៃ​ផ្ចិត។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត