ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ស្វែងយល់ពីចំណេះដឹងកសិកម្ម៖ ពីបច្ចេកទេសដាំខ្ទឹមស្លឹកដើម្បីបានទិន្នផលខ្ពស់..!!

20-Jun-2019 03:24 PM

រូបភាព


ដោយ: Uddam

១-ការរៀបចំ​ដី​៖-ភ្ជួរ​ដី​ឲ្យ​ម៉ដ្ឋ​ល្អ២ទៅ៣ដងនិង​ហាល​ទុក​រយៈពេល​ពី១០ទៅ១៥​ថ្ងៃ។​
-បន្ទាប់មក​លើក​ជា​រង ដែលមាន​កំពស់១​តឹកដើម្បី​ការពារ​កុំ​ឲ្យ​ខ្ទឹម​ជាំ​ទឹក។​
-កាប់​រណ្ដៅ​ជំរៅ​មួយ​ចបនិង​ទំហំ១​តឹក៤​ជ្រុង។​-រួច​ដ​យក​ជី​កំ​ប៉ុ​ស្ត ពុកផុយ​ទៅ​ដាក់​ក្នុង​រណ្ដៅ និង​ជ្រុំ​បញ្ចូល​ជាមួយ​ដី​រួច​លប់​ដី ។ -បន្ទាប់មក​យក​ស្លឹក​ខ្ទឹម​ទៅ​ដាក់​ដាំ ។​

២-ការ​រើស​ពូជ​៖
-ការដាំ​ត្រូវ​រើស​យកតែ​ដើម​ធំ និង​ថ្លោស​ល្អ ដើម្បី​ឆាប់​បែក​កូន​ច្រើន រើសយក​ដើម​ចាស់​ពេល​ដាំ​មិន​រលួយ និង​ឆាប់​លូតលាស់ ។​
-ខ្ទឹម​ដែល​ត្រូវ​ដាំ ទុក​ពូ​ជតៗ​គ្នា​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ មិន​ឲ្យ​ផុត​ពូជ ។
-ពូជ​ដែល​គេ​និយម​ដាំ គឺ​ខ្ទឹម​ខ្យល់ ព្រោះ​ខ្ទឹម ប្រភេទ​នេះ​មាន​ទំងន់​ធ្ងន់ ពុំមាន​សត្វល្អិត​បំផ្លាញ និង​មាន​ទីផ្សារ​ច្រើន ។

៣-ការដាំ​៖
-ការដាំ​ត្រូវ​ដក​ភ្លាម​ដាំ​ភ្លាម ហើយ​ត្រូវ​ដាំ​នៅពេល​ល្ងាច​ទើប​ល្អ ព្រោះ​វា​ត្រជាក់ និង​អាច​ត្រូវ​ទឹកសន្សើម ជួយ​ឲ្យ វា​លូតលាស់​បានល្អ ។
-ត្រូវ​ដាំ​រាក់ៗ ហើយ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង ២​តឹក ដើម្បី​ឲ្យ​ខ្ទឹម​ឆាប់ លូតលាស់ ហើយ​បែក​គុម្ព​បាន​ច្រើន ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញចូល​បាន​គ្រប់គ្រាន់ ។​

៤-ការថែទាំ​៖
-ស្រោច​ទឹក​ក្នុង​មួយថ្ងៃ ២-៣​ដង គឺ​នៅពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ។
-បន្ទាប់ពី​ដាំ​បាន រយៈពេល ១០ ទៅ ១៥​ថ្ងៃ ធ្វើការ​បោចស្មៅ​ជ្រុំជើង​ម្ដង និង​សក​ស្លឹក​ខ្ទឹម​ដែល​ចាស់ៗ​ចេញ។​

៥-ការប្រមូល​ផល​៖
-ក្រោយពី​ដាំ​បាន​រយៈពេល ១​ខែ អាច​ចាប់ផ្ដើម​ប្រមូល​ផល​ខ្ទឹម​បាន ។
-ក្នុង១​ឆ្នាំ គេ​អាច​ប្រមូល​ផល​បាន ៦ ទៅ ៨​ដង ក្នុង ១​គីឡូក្រាម អាច​លក់បាន​តំលៃ ២០០០-៣០០០ រៀល ។

-លក្ខណៈពិសេស​នៅពេល​ប្រមូល​ផល​ម្ដងៗ គេ​តែងតែ​ទុក​ពូជ​បន្ត​រហូត​មិន​ឲ្យ​ផុត​ពូជ​ឡើយ ៕