ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

29-Nov-2018 10:46 AM

រូបភាព


ដោយ: Uddam

មិនគួរឲ្យជឿ ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាពទៀតផង

វិធីធ្វើ៖ យកស្លឹកល្ហុងខ្ចីល្មម ៥០ក្រាម លាងទឹកឲ្យស្អាតកិនច្របាច់យកទឹករបស់វាដោយមិនមានលាយទឹកបន្ថែមនោះទេសម្រាប់ផឹកក្នុងមួយថ្ងៃ ដែលវាជួយបង្កើនបរិមាណអង់ហ្ស៊ីម និងប្លាកែតក្នុងឈាមរបស់យើងឡើងវិញ ផឹកទឹកនេះក្នុងរយៈពេល៣ថ្ងៃនោះអ្នកជម្ងឺនឹងបានធូរស្រាល។

អ្នកដែលកើតជម្ងឺគ្រុនឈាមបណ្តាលឲ្យចុះខ្សោយបរិមាណប្លាកែតនៅក្នុងឈាមរបស់យើង ដែលធ្វើឲ្យប្រព័ន្ធការពារក្នុងកាយរបស់យើងថយចុះយ៉ាងរហ័ស។ ជំងឺគ្រុនឈាមជាជំងឺបង្កឡើងដោយវីរុសរបស់មូសខ្លា ដែលអ្នកមានជំងឺនេះអាចមានគ្រោះថ្នាក់ដល់ជីវិតនៅមានរោគសញ្ញាដងដូចជាគ្រុនក្តៅខ្ពស់ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ ឈឺសន្លាក់ កន្ទួលក្រហម ឡើងក្រហមនៅលើរាងកាយ។


** ចំណាំ៖ ប្រសិនបើអ្នកសង្ស័យថាមានជម្ងឺគ្រុនឈាម នោះប្រញាប់បញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យជាបន្ទាន់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងអនុវត្តតាមវិធីខាងលើ។ វិធីនេះអាចអនុវត្តប្រសិនបើអ្នកមិនមានវិធីណាផ្សេងដែលអាចជួយសង្គ្រោះអ្នកជម្ងឺបាន។


» អត្ថប្រយោជន៍ផ្សេងៗទៀតរបស់ស្លឹកល្ហុង៖
– ដោយប្រើវិធីខាងលើ ស្លឹកល្ហុងអាចជួយព្យាបាលជម្ងឺគ្រុនចាញ់បានផងដែរ។
– មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកខ្លាំងបំផុត ដូចជាជំងឺមហារីកបំពង់ក មហារីកដោះ មហារីកថ្លើម មហារីកសួត និងមហារីកលំពែង ដែលវាជួយបង្កើនប្រព័ន្ធភាពស៊ាំទៅនឹងជំងឺមហារីក។


– ស្លឹកល្ហុងគឺមានផ្ទុកទឹកផ្សំសកម្មជាង ៥០ប្រភេទ ក្នុងនោះរួមមានសមាសធាតុដែលរារាំងអតិសុខុមប្រាណដូចជាការដង្កូវប៉ារ៉ាស៊ីត ផ្សិតបាក់តេរី វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺគ្រុនពោះវៀនបានផងដែរ។
– វាសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគជំងឺគ្រុនផ្តាសាយ និងជួយបង្កើតកោសិកាឈាមស និងប្លាកែត។ ស្លឹកផ្លែល្ហុងមានផ្ទុកទៅដោយវីតាមីន A, C និង E ដែលបង្កើនប្រព័ន្ធភាពស៊ាំ។


– យកស្លឹកល្ហុងស្ងោរជាមួយទឹករយៈពេល១៥នាទី បន្ទាប់មកយកទឹករបស់វាលាយជាមួយក្រូចឆ្មាបន្តិច ពិសារវាអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងបាន។
– ទឹកស្លឹកល្ហុងគឺសម្បូរវីតាមីន A និង C ដែលជំនួយដល់ស្បែកឲ្យមានសុខភាពល្អ និងជួយទប់ស្កាត់ការឡើងមុនផងដែរ។

– ទឹកស្លឹកល្ហុងអាចលាយជាមួយប្រេងដូង និងទឹកឃ្មុំអាចជួយឲ្យសក់របស់យើងមានសុខភាពល្អ និងដុះឡើងវិញច្រើន និងទន់រលោងផងដែរ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត