ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ស្លឹកការ៉ុតល្អសំរាប់សុខភាព ប៉ុន្តែគេរមែងបោះចោល ដោយរំលងពីអត្ថប្រយោជន៍!

24-May-2018 11:02 AM

រូបភាព


ដោយ: Uddam

ជាយូរមកហើយ មនុស្សបានបោះស្លឹកការ៉ុតចោល ដោយគិតថាវាមិនបានការ។ នោះមកពីអ្នកទាំងអស់គ្នាមិនច្បាស់ទេអំពីរបៀបធ្វើ និងមិនយល់ដឹងអំពីស្លឹកការ៉ុត។គ្មានស៊ុបណាគេថែមស្លឹកការ៉ុតទេ ប្រហែលជាស្លឹកការ៉ុតមិនផ្តល់នូវរសជាតិពិសេសទៅក្នុងស៊ុបនោះ ប៉ុន្តែជាការពិត វាមិនមែនសម្រាប់បោះចោលទេ។ ស្លឹករបស់ ការ៉ុត គឺមិនពុលនិងអាចបរិភោគបានទាំងស្រុង។

ស្លឹកខ្ចីៗ របស់ការ៉ុតគឺជាវីតាមីននិងសារធាតុរ៉ែដ៏សម្បូរបែប។ នៅក្នុងនិទាឃរដូវ អ្នកគួរតែយកវាមកប្រើប្រាស់ជាអតិបរមាលើម្ហូបអាហាររបស់អ្នក។ នេះបើយោងតាមលក្ខណៈសម្បត្តិឱសថមួយចំនួនរបស់ស្លឹកការ៉ុត គឺវាល្អជាងផ្លែការ៉ុត។ ស្លឹកការ៉ុតផ្ទុកនូវវីតាមីន C ច្រើនជាងឫស ឬមើមនិងមានវីតាមីន K ច្រើនជាងបន្លែផ្សេងទៀត។ ហើយវាជួយបណ្ដេញជាតិពុលពីថ្លើមនិងរាងកាយទាំងមូលទៀតផង។ វាសម្បូរទៅដោយសារធាតុរ៉ែមួយចំនួនផ្សេងទៀតដែលមានឥទ្ធិពលវិជ្ជមានទៅលើការរំលាយអាហារ និងការពារការរីកលូតលាស់នៃដុំសាច់។ ស្លឹកការ៉ុតគឺជាថ្នាំប្រឆាំងនឹងអុកស៊ីតនិងបង្ការក្លិនមាត់ មានប្រយោជន៍ចំពោះអញ្ចាញធ្មេញនិងឈឺធ្មេញ។

ជាតិប៉ូតាស្យូមរបស់វាផ្តល់នូវរសជាតិជូរចត់បន្តិចប៉ុន្តែគ្មានហេតុផលដើម្បីបញ្ចៀសបន្លែនេះទេ។ ភាពជូរចត់អាចត្រូវបានកាត់បន្ថយដោយការចម្អិនអាហារ។ ស្លឹករបស់ ការ៉ុតអាចត្រូវបានប្រើនៅក្នុងបន្លែចម្រុះផងដែរ ហើយអ្នកអាចធ្វើស៊ុបពីចេញស្លឹកការ៉ុត។តែធ្វើពីស្លឹកការ៉ុតគឺល្អឥតខ្ចោះសម្រាប់ការសម្អាតរាងកាយ។ដោយវាផ្តល់នូវលក្ខណៈសំខាន់នៃការសម្អាតនិងពន្លឿនការរំលាយអាហាររបស់អ្នកជាទូទៅ ការប្រើស្លឹកការ៉ុកនៅក្នុងទឹកដមនិទាឃរដូវ គឺជារឿងល្អបំផុត ហើយស្លឹកខ្ចីមានលក្ខណៈល្អជាមួយផ្លែប៉ោមឬផ្លែឈើស្រដៀងៗ គ្នា។គ្រឿងផ្សំខាងក្រោមកិនបញ្ចូលគ្នាដើម្បីពិសាបណ្ដេញជាតិពុល ឬក៏ជម្រើសម្យ៉ាងទៀតយកស្លឹកការ៉ុតមកដាំតែផឹក:

ស្លឹកការ៉ុតខ្ចី    ផ្លែឈើ ២ ផ្លែ (ផ្លែប៉ោម, ផ្លែល្ហុង … )    ទឹក ២ ពែង៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស