ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្គាល់រុក្ខជាតិប្រភេទនេះទេ? ទាំងឫសទាំងស្លឹកអាចធ្វើជាឱសថ ព្យាបាលជំងឺស្រ្តី,ដង្កូវស៊ីធ្មេញ និងស្បែកលឿង…!!

19-Jul-2019 03:04 PM

រូបភាព


ដោយ: Uddam

បាយក្រញិញធំឫមុនទ្រេ្គធំ(Melastoma sanguineum)

ផ្នែកដែលប្រើប្រាស់៖រុក្ខជាតិទាំងមូល(ឫសស្លឹកនិងផ្លែ)

+ការប្រើប្រាស់ជាឱសថ៖គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថ ព្យាបាលជំងឺដូចជាឫសស្លឹកនិងផ្លែៈ ព្យាបាលរាគ ជំងឺផ្លូវភេទស្រ្តីឫសព្យាបាលជំងឺថ្លើមស្បែកលឿងឈឺក្បាលវិលមុខជុះឈាមរដូវថ្ងៃ របួសចេញឈាម។

កម្រិតនៃការប្រើប្រាស់៖បុកស្លឹកឱ្យម៉ត់ បិតកន្លែងចេញឈាម,ឫសព្យាបាលដង្កូវស៊ីធ្មេញ ដោយយកដាំទឹកផឹក៣០-៩០ក្រាមក្នុងមួយថ្ងៃ។

ជម្រកបាយក្រញិញធំ ឫមុនទ្រេ្គធំ គឺជារុក្ខជាតិដុះដោយខ្លួនឯងនៅតាមភ្នំជំរាលភ្នំ តាមចិញ្ចើមផ្លូវដែលមានពន្លឺគ្រប់គ្រាន់។

+រុក្ខជាតិនេះជាប្រភេទដើមតូចមានកំពស់ពី៤-៥ ម៉ែត្រមែកខ្ចីមានរោងវែងៗ។ស្លឹករាងវែងរៀវស្រួចចុង ដុះទល់ទងគ្នា មានរោមតិចៗផ្ទៃស្លឹកខាងលើពណ៌លឿងខាងក្រោមពណ៌ក្រហម។

ផ្កាពណ៌ផ្កាឈូក លាយស្វាយមាន៥ត្របក លំអងខាងក្នុងពណ៌លឿង ខាងក្រៅពណ៌ស្វាយ ដុះជាកញ្ចុំមានពី២-៣ផ្កា ផ្លែរាងដូចលំពែងមានរោមច្រើន រាងជាក្រឡា មានគ្រាប់ច្រើន ពេលទុំពណ៌លឿង៕

++ឯកសារយោង៖សៀវភៅរុក្ខឱសថកម្ពុជា(ឆ្នាំ២០០៦)

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។