ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សំកទទឹមជួយព្យាបាលរលាកខ្នែងពោះវៀន រាកមួល និងរលាកក្រពះយ៉ាងមានប្រសិទ្ធភាព​!!!

22-Apr-2019 09:28 AM

រូបភាព


ដោយ: Uddam

នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។
+រូបមន្តគឺៈ
-សំបកទទឹមក្រៀមពី10-12gram


+អនុវត្តៈ
-ដាក់សំបកទទឹមក្រៀមចូលក្នុងកែវទឹកក្តៅ
-យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។


+របៀបប្រើព្យាបាលៈចំពោះរោគរាកមួលរាករូសអាសន្នរោគរលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី២៥-៣០នាទី,ចូរអ្នកផឹក1/2កែវ(100 ml)។ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ប៉ុន្តែបើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។


+វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
-អ្នកយកទឹកថ្នាំកន្លះកែវ(100 ml) ចែកជា៤ចំណែកស្មើៗគ្នា។ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ល្ងាច និងយប់(មុនពេលចូលដំណេក)។
ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ត្រូវផឹកឲ្យបានទៀងទាត់រយៈពេលជាប់ក្នុង៧ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់។


+++កំណត់ចំណាំ
-ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមីបកយកសំបករួចហាលឲ្យក្រៀមទុកប្រើប្រាស់ចែករំលែក។
-អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕