ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

សូមស្វែងយល់ពីមូលហេតុដែលនាំឲ្យឈឺក្រពះ និងវិធីព្យាបាលជំងឺក្រពះជាមួយនឹងម្សៅល្មៀតនិងចេកខ្ចី !!

28-Mar-2019 08:59 AM

រូបភាព


ដោយ: Uddam

++ជំងឺក្រពះត្រូវបានបែងចែកជាច្រើនប្រភេទដូចជា ជំងឺខ្សោយក្រពះ ជំងឺទឹកអាស៊ីតច្រាល ជំងឺដំបៅក្រពះ ជំងឺរលាកក្រពះ និងជំងឺមហារីកក្រពះ។
-ជំងឺក្រពះខ្សោយ បណ្ដាលមកពីមូលហេតុ មេរោគក្រពះ ភាពតានតឹងក្នុងអារម្មណ៍ ស្ត្រេស…
-ជំងឺដំបៅក្រពះ បណ្ដាលមកពីការជក់បារី ពិសារស្រា ការប្រើប្រាស់ថ្នាំពេទ្យគ្មានវេជ្ជបញ្ជា ឧទាហរណ៍: ដូចជាថ្នាំសរសៃ…


-ជំងឺរលាកក្រពះបណ្ដាលមកពីការរលាកតាមជញ្ជាំងក្រពះដោយសារអាស៊ីតការរលាកលំពែង គ្រួសក្នុងថង់ប្រមាត់ជាដើម…
-ជំងឺរលាកក្រពះរាំរ៉ៃ ជួនកាលអាចបណ្ដាលមកពីមេរោគ បាក់តេរីឈ្មោះ(Heli Cobacter Pylory)។
-ជំងឺមហារីកក្រពះ បណ្ដាលមកពីមានមេរោគក្រពះ ការជក់បារី ការពិសារគ្រឿងស្រវឹង ការទទួលទានប្រភេទរបស់ផ្អាប់ដូចជា ផ្អក ប្រហុកជាដើម…។

++រោគសញ្ញា រាល់ប្រភេទបញ្ហាជំងឺក្រពះខាងលើនិងមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដូចជា ឈឺចុងដង្ហើម ក្ដៅក្រហាយ ឬឈឺឆ្អល់ក្នុងនៅក្នុងក្រពះ ភើខ្យល់ ភើជូរ មានការលំបាកក្នុងការរំលាយអាហារ ការរំលាយអាហារមានភាពយឺតយូរ…

++វិធីធ្វើ៖ចិតសំបកល្មៀតនិងចេកណាំវ៉ាចាស់រួចហាន់កង់ៗរួចហាលអោយស្ងួត បន្ទាប់មកយកទៅកិនអោយទៅជាម្សៅ។ យកម្សៅចេកនិងល្មៀតចំនួនស្មើគ្នា ឬម្សៅចេកស្មើគ្នា និងដាក់ទឹកឃ្មុំលាយអោយសព្វរួចសូន្យដុំតូចៗទុកក្នុងកែវញ៉ាំប្រចាំថ្ងៃ។


++ការព្យាបាល:
-សមាសធាតុក្នុងការព្យាបាលជំងឺក្រពះ ត្រូវបានផ្សំចេញពីម្ស៉ៅមើមល្មៀត ម្ស៉ៅចេកខ្ចីនិងទឹកឃ្មុំសុទ្ធ។ វាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺក្រពះ ដូចជាបំបាត់ការចុកឆ្អល់ ការឈឺចុកចាប់នៅចុងដង្ហើម និងពោះ បំបាត់ការក្រហាយ និងផ្សះក្រពះ ជំនួយដល់ការចងចាំ និងការរលាកផ្សេងៗ ជួយឲ្យសំរាន្តលក់ស្រួល និងមានសុខភាពល្អ


++ការប្រើប្រាស់ និងការតម :
ដើម្បីទទួលបានប្រសិទ្ធិភាពកំរិតខ្ពស់ ក្នុងកំឡុងពេលបងប្អូនពិសារថ្នាំព្យាបាលក្រពះ សូមបងប្អូន កុំពិសារភេជ្ជៈដែលមានជាតិហ្គាស ដូចជាទឹកក្រូច ឬស្រា ឬប្រភេទអាហារផ្អាប់ មានដូចជា ផ្អក ប្រហុក និងសារធាតុដែលមានជាតិហឹរ ឬខ្លាញ់ច្រើនជាដើម។


++ការប្រើប្រាស់ពិសារ១ថ្ងៃ ២ដងឬ៣ដង ពិសារពេលព្រឹកមុនបាយ៣០នាទីមុនអាហារថ្ងៃត្រង់មុន៣០នាទីនិងពេលយប់មុនពេលចូលគេង ដោយមួយលើក ប្រើចំនួន១ស្លាបព្រា កាហ្វេ ហើយត្រូវពិសារឲ្យបានជាប់ ពី ៣ទៅ ៥ថ្ងៃ នឹងទទួលបានសុខភាពល្អប្រសើរឡើងវិញ។