ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សូមសាកល្បងសម្រាប់អ្នកមានសក់ស្កូវ ជាមួយនឹងវិធីងាយមួយនេះ..!!

17-Jun-2019 03:15 PM

រូបភាព


ដោយ: Uddam

ដំណឹងល្អសម្រាប់អ្នកដែលមានសក់ស្កូវមុនវ័យរូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ
សូមចែកចំណេះដឹងមួយណាមិនហាម ហើយក៏មិនហួងហែងដែរណាអាចសាកល្បងមើលបាន

រូបមន្តទី២
ជួយឲ្យសក់ខ្មៅរលើប រឹងមាំ មិនស្កូវលឿនជាងវ័យដែរគួរ
គ្រឿងផ្សំមាន៖


១-ត្រចៀកក្រាញ់ ២-៣ ក្តាប់ដៃណែនៗ២-ទឹកស្អាត ១ ចានចង្កឹះ
៤-ទឹកដូង ៥ ស្លាបព្រាបាយ ។
វិធីធ្វើ៖ ហាន់ត្រចៀកក្រាញ់ឱ្យតូចៗបុកឲ្យម៉ត់ ឬកិនឲ្យម៉ដ្ឋហើយដាក់ទឹកស្អាត១ចានចង្កឹះចូល

លាយផ្សំឱ្យចូលគ្នាល្អហើយ ត្រងយកទឹកដាក់ក្នុងឆ្នាំង ដាក់ដាំលើភ្លើង (កុំខ្លាំងពេក) រួចចាក់ទឹកដូងចូល កូរគ្រឿងផ្សំរឿយៗឱ្យសល់តែខ្លាញ់ឬប្រេង រួចហើយ លើកចុះទុកឱ្យត្រជាក់។